ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា ច្បាប់ត្រូវធ្វើឲ្យគោលការណ៍ និងមាគ៌ារបស់បក្សក្លាយជាសកម្មភាពជាក់ស្តែង ជាពិសេសសេចក្តីសម្រេច សេចក្តីសន្និដ្ឋាន និងសារាចរដែលត្រូវបានចេញនាពេលថ្មីៗនេះ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជាអធិបតីនៃកិច្ចប្រជុំ

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានរំលឹកឡើងវិញថា ការវិនិយោគលើការកសាង និងសុក្រិតច្បាប់ គឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍន៍ ហើយការកសាងច្បាប់ល្អ នឹងបង្កើតឱកាសសម្រាប់ការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រីអំពាវនាវរដ្ឋមន្ត្រី ប្រមុខក្រសួង និងស្ថាប័ននានារបស់រដ្ឋាភិបាល ធ្វើដោយផ្ទាល់ និងចំណាយពេលវេលា កិច្ចខិតខំប្រឹងប្រែង បញ្ញា ធនធាន និងមានយន្តការ គោលនយោបាយសម្រាប់ការកសាងច្បាប់។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា ច្បាប់ត្រូវធ្វើឲ្យគោលការណ៍ និងមាគ៌ារបស់បក្ស ក្លាយជាសកម្មភាពជាក់ស្តែង ជាពិសេសសេចក្តីសម្រេច សេចក្តីសន្និដ្ឋាន និងសារាចរដែលត្រូវបានចេញនាពេលថ្មីៗនេះ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រគល់ភារកិច្ចជាក់លាក់ដល់ក្រសួង ស្ថាប័ននានាក្នុងការអភិវឌ្ឍន៍ និងអនុវត្តច្បាប់ និងសេចក្តីសម្រេចដែលអនុម័តដោយរដ្ឋសភា ហើយ​រាយការណ៍ទាន់ពេលវេលាជូននាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកអំពី​រាល់បញ្ហា ឬការលំបាកក្នុងដំណើរការអនុវត្ត៕

បកប្រែដោយ Huyen Trang