អញ្ជើញទទួលជួបលោក Antonios Papakostas ឯកអគ្គរដ្ឋទូតក្រិក លោកប្រធានរដ្ឋ Luong Cuong បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតជួយជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនលើវិស័យដែលវៀតណាម និងក្រិក មានផលប្រយោជន៍ទៅវិញទៅមកដូចជា កម្លាំងពលកម្ម ការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងពន្ធដារ។ លោកប្រធានរដ្ឋ Luong Cuong បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ហើយសង្ឃឹមថា ក្រិកនឹងជួយជំរុញបណ្តាប្រទេស EU ផ្សេងទៀត ដើម្បីធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA); គាំទ្រ និងជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ឆាប់ដកកាតលឿង IUU សម្រាប់ជលផលវៀតណាម។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong ទទួលជួបលោក Antonios Papakostas ឯកអគ្គរដ្ឋទូតក្រិកប្រចាំនៅវៀតណាម

ក្នុងជំនួបជាមួយលោកស្រី Camila Maria Polo Florez ឯកអគ្គរដ្ឋទូតកូឡុំប៊ី លោកប្រធានរដ្ឋ Luong Cuong បានវាយតម្លៃខ្ពស់ចំពោះតួនាទីនៃប្រទេសកូឡុំប៊ី ក្នុងការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលនៃភាពជាដៃគូ សម្រាប់កំណើនបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G) កាលពីឆ្នាំមុន។ លោកប្រធានរដ្ឋ Luong Cuong សង្ឃឹមថា ប្រទេសកូឡុំប៊ីនឹងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីធ្វើជាម្ចាស់ផ្ទះ P4G ប្រកបដោយជោគជ័យនៅឆ្នាំនេះ និងចាត់តាំងគណៈប្រតិភូជាន់ខ្ពស់មកចូលរួមកិច្ចប្រជុំកំពូល P4G នៅទីក្រុងហាណូយ នាខែមេសាខាងមុខ។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong ទទួលជួបលោកស្រី Camila Maria Polo Florez ឯកអគ្គរដ្ឋទូតកូឡុំប៊ីប្រចាំនៅវៀតណាម

អញ្ជើញទទួលជួបលោកស្រី Nubiela Yanarith Ayala Modes ឯកអគ្គរដ្ឋទូតប៉ាណាម៉ា លោកប្រធានរដ្ឋ Luong Cuong បានអះអាងថា វៀតណាមមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយប៉ាណាម៉ាលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំងដូចជា៖ កសិកម្ម ការដឹកជញ្ជូនតាមនាវាចរណ៍ តាមផ្លូវអាកាសណ៍ ឡូជីស្ទីក ហិរញ្ញវត្ថុធនាគារ ព្រមទាំងសម្របសម្រួលរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៧៥ / ថ្ងៃទី២៨ ខែសីហា  ឆ្នាំ២០២៥) រវាងប្រទេសទាំងពីរ សំដៅបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong ទទួលជួបលោកស្រី Nubiela Yanarith Ayala Modes ឯកអគ្គរដ្ឋទូតប៉ាណាម៉ាប្រចាំនៅវៀតណាម

នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋ Luong Cuong បានទទួលជួបឯកអគ្គរដ្ឋទូតចំនួន ៦ រូប ក្នុងនោះមាន៖ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋលីបេរីយ៉ា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ; ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ូរុនឌី; ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋព័រទុយហ្គាល់; ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតង់ហ្សានី បានអញ្ជើញមកជូនសារតាំងចាប់ផ្តើមបំពេញបេសកកម្មការទូតនៅវៀតណាម។ មានអនុសាសន៍ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Luong Cuong បានអះអាងថា វៀតណាមជានិច្ចកាលចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយប្រទេសទាំងនេះ ដើម្បីផលប្រយោជន៍របស់បណ្តាប្រទេស និងពិភពលោក៕

បកប្រែដោយ Thanh Cong