លោក To Lam អគ្គលេខាបក្ស បានចាត់ទុកថា ដំណើរទស្សនកិច្ចមានអត្ថន័យដ៏សំខាន់ រួមចំណែកជំរុញការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម-អាមេរិក។ លោក To Lam អគ្គលេខាបក្ស បានអះអាងថា សហរដ្ឋអាមេរិកគឺជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុតរបស់វៀតណាម ហើយសង្ឃឹមថា សហរដ្ឋអាមេរិកបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោក Steven David Daines សមាជិកព្រឹទ្ធសភាអាមេរិក (រូបថត៖ vnanet.vn)

លោក To Lam អគ្គលេខាបក្ស បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក។ លោកបានទទួលស្គាល់លទ្ធផលល្អដែលសម្រេចបានចាប់តាំងពីការតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងេជ្រោយ។ លោក To Lam បានលើកឡើងនូវទិសដៅមួយចំនួន ដើម្បីពង្រីកសក្តានុពលនៃទំនាក់ទំនងរវាងភាគីទាំងពីរនាពេលខាងមុខ។ តាមនោះ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបន្តជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំនះផលវិបាកនៃសង្គ្រាម ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលសហរដ្ឋអាមេរិកមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការដូចជា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ថាមពល ឱសថ និងកសិកម្ម។ លោក To Lam អគ្គលេខាបក្ស បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំរដ្ឋសភា ក៏ដូចជាគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក ដែលបានគាំទ្រដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ លោកបានស្នើឲ្យលោក Steven David Daines បន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព និងជាក់ស្តែងរវាងភាគីទាំងពីរ នាពេលខាងមុខ។

លោក Steven David Daines សមាជិកព្រឹទ្ធសភាអាមេរិក បានសម្តែងនូវការចាប់អារម្មណ៍ និងអបអរសាទរចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាមក្នុនៅប៉ុន្មានឆ្នាំកន្លងនេះ។ លោក Steven David Daines បានឯកភាពនឹងការតំរង់ទិសរបស់លោក To Lam អគ្គលេខាបក្ស លើទំនាក់ទំនងរវាងប្រទេសទាំងពីរ និងមានបំណងចង់ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម រួមទាំងផលិតផលកសិកម្ម និងកិច្ចសហប្រតិបត្តិការថាមពល។ លោក Steven David Daines បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់កងកម្លាំងអនុវត្តច្បាប់របស់វៀតណាមក្នុងការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ហើយមានបំណងសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យនេះ ក៏ដូចជាក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការធ្វើចំណាកស្រុកខុសច្បាប់។ លោកអះអាងថា នឹងបន្តរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងអាមេរិក-វៀតណាមនាពេលខាងមុខ។

* នាថ្ងៃដដែល នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Steven David Daines សមាជិកព្រឹទ្ធសភាអាមេរិក។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក Tran Thanh Man បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហើយសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងរក្សាបាននូវសន្ទុះនៃការអភិវឌ្ឍឲ្យកាន់តែជាក់ស្ដែង និងស៊ីជម្រៅ។ ដោយវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សភា និងសមាជិកសភាអាមេរិកសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោក Tran Thanh Man ស្នើឲ្យលោក Steven David Daines បន្តយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ បង្កើនការផ្លាស់ប្ដូរ ជំនួបជាន់ខ្ពស់ រួមទាំងសភានៃប្រទេសទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ថាមពល និងការជំនះផលវិបាកនៃសង្គ្រាម ដើម្បីផលប្រយោជន៍នៃប្រជាជន និងធុរកិច្ចរបស់ប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។

លោក Steven David Daines បានសម្ដែងនូវការចាប់អាម្មណ៍ចំពោះការអភិវឌ្ឍដ៏រឹងមាំរបស់វៀតណាម និងភាពរូសរាយរាក់ទាក់នៃប្រជាជនវៀតណាម។ លោក Steven David Daines បានអះអាងថា វៀតណាមជាដៃគូសំខាន់របស់អាមេរិកក្នុងតំបន់ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំវៀតណាមដែលបានយកចិត្តទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនៃទំនាក់ទំនងទ្វេភាគីក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ហើយសម្តែងសុទិដ្ឋិនិយមអំពីអនាគតនៃទំនាក់ទំនងរវាងអាមេរិក និងវៀតណាម នាពេលខាងមុខ។ លោក Steven David Daines បានឯកភាពចំពោះសំណើរបស់លោក Tran Thanh Man ប្រធានរដ្ឋសភា ស្តីពីការជំរុញទំនាក់ទំនងទ្វេភាគី ហើយសម្ដែងនូវការប្តេជ្ញាបន្តរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងអាមេរិក-វៀតណាម បង្កើនសកម្មភាពផ្លាស់ប្តូរ និងដំណើរទស្សនកិច្ចរបស់សមាជិកសភានៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី៕

បកប្រែដោយ Thuy Anh