លោកអគ្គលេខាបក្ស To Lam បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី
កប.អនឡាញ - នារសៀលថ្ងៃទី ១៣ មីនា លោកអគ្គលេខាបក្ស To Lam និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋាន Noi Bai (ហាណូយ) បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា តបតាមការអញ្ជើញរបស់លោក Lawrence Wong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី និងជាអគ្គលេខាធិការគណបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP)។