លោក Pham Hung Tam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី និង Solomon ទើបតែជូនសារតាំងដល់ លោក John Patteson Oti  អគ្គទេសាភិបាលស្តីទី និងជាប្រធានសភា Solomon នៅវិមានអគ្គទេសាភិបាលក្នុងរដ្ឋធានី Honiara នៃ Solomon ។

leftcenterrightdel
លោក Pham Hung Tam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី និង Solomon ទើបតែជូនសារតាំងដល់ លោក John Patteson Oti  អគ្គទេសាភិបាលស្តីទី និងជាប្រធានសភា Solomon នៅវិមានអគ្គទេសាភិបាលក្នុងរដ្ឋធានី Honiara នៃ Solomon  (រូបថត៖ VNA)

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Pham Hung Tam បានចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រី Solomon Jeremiah Manele; ជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មបរទេស Peter Shanel Agovaka; រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម ការងារ និងអន្តោប្រវេសន៍ Harry Kuma; រដ្ឋមន្ត្រីក្រសួងរបរនេសាទ និងធនធានសមុទ្រ Nestor Ghiro; រដ្ឋមន្ត្រីមហាផ្ទៃ Isikeli Vave និងប្រធានក្រុមសមាជិកសភា គណៈរដ្ឋមន្ត្រីដែលកំពុងកាន់អំណាច នៃរដ្ឋសភា Solomon Tran Nam Son។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំ Solomon បានសម្តែងនូវគោលបំណងចង់ឱ្យប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ហើយថា Solomon ចង់រៀនពីបទពិសោធន៍របស់វៀតណាមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ លោក John Patteson Oti អគ្គទេសាភិបាលស្តីទី និងជាប្រធានសភានៃ Solomon  បាននិយាយថា ប្រទេសទាំងពីរមានសក្តានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។  Solomon ចាប់អារម្មណ៍ក្នុងការរៀនសូត្រពីបទពិសោធន៍របស់វៀតណាមក្នុងការអភិវឌ្ឍន៍ ក៏ដូចជាការការពារ និងការគ្រប់គ្រងគ្រោះមហន្តរាយ។ សង្ឃឹមថាប្រទេសទាំងពីរពិចារណាការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងអង្គការអន្តរជាតិ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Pham Hung Tam បានស្នើថា ប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម នេសាទ វារីវប្បកម្ម និងកែច្នៃផលិតផលកសិកម្ម និងអាហារសមុទ្រ ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញ រួមទាំងថាមពលពន្លឺព្រះអាទិត្យផងដែរ។ ពិចារណាលើលទ្ធភាពនៃការតភ្ជាប់ផ្លូវអាកាស ចរចាកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ ការចៀសវាងការយកពន្ធត្រួតគ្នា ការការពារវិនិយោគ ... លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា រដ្ឋាភិបាលសាឡូម៉ូននឹងបន្តយកចិត្តទុកដាក់ និងជួយដល់សហគមន៍វៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកោះនេះ។

បកប្រែដោយ Duy Hoan