ថ្លែងមតិក្នុងសន្និសីទ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះគោលដៅលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអំពាវនាវឱ្យប្រទេសនានាផ្តោតការយកចិត្តទុកដាក់លើការជំរុញបណ្តាប្រទេសឲ្យផ្តល់សច្ចាប័ន និងចូលជាសមាជិកនៃសន្ធិសញ្ញាដើម្បីបង្កើនភាពទូលំទូលាយនៃឯកសារ អនុវត្តយ៉ាងពេញលេញនូវការសន្យារំសាយអាវុធនុយក្លេអ៊ែរ យកចិត្តទុកដាក់លលើតួនាទីតំបន់គ្មានអាវុធ នុយក្លេអ៊ែរ  បន្តពង្រឹងពហុភាគីនិយមក្នុងការរំសាយអាវុធ ដោយសង្កត់ធ្ងន់ថា ប្រទេសមានអាវុធនុយក្លេអ៊ែរមានតួនាទីឈានមុខគេក្នុងការអនុវត្តវិធានការរំសាយអាវុធនុយក្លេអ៊ែរ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang   ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងសន្និសីទ (រូបថត៖ VNA)

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងជាថ្មីអំពីសិទ្ធិរបស់ប្រទេសនានាក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាពស្របតាមច្បាប់អន្តរជាតិ។ ក្នុងនាមជាសមាជិកនៃសន្ធិសញ្ញាយប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) សន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) សន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) និងជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១០ ដំបូងដែលផ្តល់សច្ចាប័នលើសន្ធិសញ្ញាប្រយុទ្ធប្រឆាំងនឹងអាវុធនុយក្លេអ៊ែរ វៀតណាមប្តេជ្ញាសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិឆ្ពោះទៅរកពិភពលោកមួយគ្មានអាវុធនុយក្លេអ៊ែរ ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព។

បកប្រែដោយ Duy Hoan