កិច្ចការបរទេសត្រូវតែបម្រើឱ្យមានប្រសិទ្ធភាពនូវរបកគំហើញយុទ្ធសាស្ត្ររបស់ប្រទេស
កប.អនឡាញ - នាថ្ងៃទី ៧ មិនា នៅវិទ្យាស្ថានការទូតវៀតណាម ក្រសួងការបរទេសបានសម្របសម្រួលជាមួយទស្សនាវដ្ដីកុម្មុយនិស្តរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រជាតិ “កិច្ចការបរទេស និងការទូតរបស់វៀតណាមក្នុងយុគសម័យថ្មី យុគសម័យនៃការរីកចម្រើនរបស់ប្រទេសជាតិ”។
សិក្ខាសាលានេះដឹកនាំដោយ៖ លោក Nguyen Xuan Thang សមាជិកការិយាល័យនយោបាយ នាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម; លោក Bui Thanh Son សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស។
    |
 |
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ nhandan.vn) |
វាយតំលៃខ្ពស់ចំពោះមតិយោបល់របស់ក្រសួង ស្ថាប័ន អង្គភាពនានា លោក Bui Thanh Son បានបញ្ជាឱ្យក្រសួងការបរទេសទទួលយកមតិស្ថាបនាដោយស្មារតីសកម្ម និងបើកចំហ បំពេញបន្ថែមទ្រឹស្តី និងបំពេញបន្ថែមបទពិសោធន៍ជាក់ស្តែងសម្រាប់កិច្ចការបរទេសក្នុងដំណាក់កាលថ្មីនៃបុព្វហេតុបដិវត្តន៍។ ក្នុងបរិយាកាសអន្តរជាតិដែលមានភាពប្រែប្រួលជាច្រើន ហើយឱកាស និងបញ្ហាប្រឈមជាប់ទាក់ទងគ្នា ដើម្បីឱ្យវិស័យកិច្ចការបរទេសបំពេញភារកិច្ចរបស់ខ្លួនក្នុងការពង្រឹងបរិយាកាសសន្តិភាព និងទាញយកផលប្រយោជន៍ពីលក្ខខណ្ឌអន្តរជាតិដែលអំណោយផលដើម្បី ប្រទេសមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនោះ ការបញ្ជាក់ពីមូលដ្ឋានទ្រឹស្តីសម្រាប់អត្ថន័យនៃ "យុគសម័យថ្មី" នៃវិស័យកិច្ចការបរទេស ព្រមទាំងតួនាទី "សំខាន់ និងជាប្រចាំ" គឺជាតម្រូវការចាំបាច់។
លោក Nguyen Xuan Thang បានសង្កត់ធ្ងន់លើខ្លឹមសារ និងទិសដៅសំខាន់ៗមួយចំនួនសម្រាប់កិច្ចការបរទេសក្នុងយុគសម័យថ្មី។ អាស្រ័យលើនោះ ទំនាក់ទំនងការទូតក្នុងយុគសម័យថ្មីត្រូវតែជាការទូតទំនើប ទូលំទូលាយ ជំរុញតួនាទីត្រួសត្រាយ រួមជាមួយនឹងការពារជាតិ និងសន្តិសុខ អនុវត្តការងារសំខាន់ៗ និងជាប្រចាំ; ត្រូវតែជាស្ពានរួមបញ្ចូលគ្នានូវកម្លាំងខាងក្នុង និងខាងក្រៅ ទាញយកអត្ថប្រយោជន៍ពីលក្ខខណ្ឌអំណោយផល និងធនធានខាងក្រៅ រួមចំណែកដល់ការពង្រីកលំហអភិវឌ្ឍន៍ បង្កើតឱកាសថ្មីៗ និងបម្រើឱ្យមានប្រសិទ្ធភាពនូវរបកគំហើញយុទ្ធសាស្ត្ររបស់ប្រទេស។ លើកតម្កើងរូបភាព និងតម្លៃរបស់វៀតណាមទៅកាន់ពិភពលោក លើកកំពស់ការរួមចំណែករបស់វៀតណាមចំពោះរួមបញ្ហារបស់អន្តរជាតិ។
បកប្រែដោយ Duy Hoan