បញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសភាទ្វេភាគី

នៅក្នុងជំនួបនេះ លោកប្រធានសភាជាន់ទាបប៉ូឡូញបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការនយោបាយ-កិច្ចការបរទេស សេដ្ឋកិច្ច ការអប់រំ-បណ្តុះបណ្តាល វប្បធម៌-ទេសចរណ៍ ដែលសម្រេចបាននាពេលកន្លងមកនេះ ហើយមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយវៀតណាមក្នុងកម្រិតខ្ពស់បំផុត។

leftcenterrightdel
លោក Pham Minh Chinh និងលោក Szymon Holownia (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសភាជាន់ទាបប៉ូឡូញគាំទ្រ និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្រិតយុទ្ធសាស្ត្រនាពេលឆាប់ៗខាងមុខ គាំទ្រការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គាំទ្រនិងតាមដានលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលពីរសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ។ លោកនាយករដ្ឋមន្ត្រីមានបំណងថា ភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការវប្បធម៌ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ លោក Pham Minh Chinh និងលោក Holownia បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសសរស្តម្ភនេះ ឲ្យសមស្របនឹងទំនាក់ទំនងនយោបាយ និងវប្បធម៌ល្អរវាងប្រទេសទាំងពីរ ហើយឯកភាពនឹងខិតខំបង្កើនទំហំពាណិជ្ជកម្មសម្រេចបាន ៥ ពាន់លានដុល្លារអាមេរិក។

ភាគីទាំងពីរបានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ និងអាស៊ាន-សហភាពអឺរ៉ុប។ ទាក់ទងនឹងបញ្ហាសន្តិសុខ រួមទាំងសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

*នារសៀលថ្ងៃទី ១៧ ខែមករា (ម៉ោងក្នុងតំបន់) លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានជួបសន្ទនាជាមួយលោកស្រី Malgorzata Kidawa-Blonska ប្រធានព្រឹទ្ធសភាប៉ូឡូញ។

leftcenterrightdel
លោក Pham Minh Chinh ជួបសន្ទនាជាមួយលោកស្រី Malgorzata Kidawa-Blonska (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងលើវិស័យសំខាន់ៗជាច្រើនរវាងប្រទេសទាំងពីរ ហើយក្រុមសមាជិកសភាមិត្តភាពជាមួយវៀតណាមគឺជាក្រុមមិត្តភាពធំបំផុតក្នុងសភាប៉ូឡូញ បង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងជាមួយវៀតណាម។ ភាគីទាំងពីរបានឯកភាពជាឯកច្ឆ័ន្ទថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ។ ក្នុងស្មារតីនោះ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើនទំនុកចិត្តផ្នែកនយោបាយ និងជំរុញទំនាក់ទំនងទ្វេភាគី។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិ លោក Pham Minh Chinh និងលោកស្រី Kidawa-Blonska គាំទ្រការបង្កើនសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដើម្បីចែករំលែកបទពិសោធន៍ក្នុងកសាងគោលនយោបាយ និងច្បាប់ ជំរុញកិច្ចសហការប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភាក្នុងតំបន់ និងពិភពលោក ដើម្បីរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

នារសៀលថ្ងៃទី ១៧ ខែមករា (ម៉ោងក្នុងតំបន់) លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានចូលរួមវេទិកាធុរកិច្ចប៉ូឡូញ-វៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃវេទិកា (រូបថត៖ vnanet.vn)

ថ្លែងមតិក្នុងវេទិកានេះ លោក Pham Minh Chinh បានឲ្យដឹងថា ប្រទេសទាំងពីរបាននិងកំពុងចូលរួមក្នុងយន្តការសហប្រតិបត្តិការជាច្រើន ហើយស្នើឲ្យធុរកិច្ចទាញយកផលប្រយោជន៍ពីយន្តការសហប្រតិបត្តិការទាំងនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ និងតំបន់ទាំងពីរ។

លោកស្នើឲ្យធុរកិច្ចនៃប្រទេសទាំងពីរបង្កើនការតភ្ជាប់ ចែករំលែកបទពិសោធន៍ កំណត់អាទិភាពដែលភាគីទាំងពីរអាចបំពេញបន្ថែមគ្នាទៅវិញទៅមក រួមចំណែកក្នុងការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ។ លោក Pham Minh Chinh បានឲ្យដឹងថា រដ្ឋាភិបាលនឹងដឹកនាំ បង្កើតយន្តការ និងគោលនយោបាយសម្រាប់ធុរកិច្ចក្នុងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ជាពិសេស វៀតណាមកសាងបរិយាកាសសន្តិភាព កិច្ចសហប្រតិបត្តិការ ស្ថិរភាព និងការអភិវឌ្ឍ បង្កើតលក្ខណៈងាយស្រួលសម្រាប់ផលិតកម្ម និងអាជីវកម្មរបស់ធុរកិច្ច មានយន្តការ និងគោលនយោបាយដើម្បីគាំទ្រការវិនិយោគលើវិស័យបច្ចេកវិទ្យា semiconductor បច្ចេកវិទ្យាព័ត៌មាន ទិន្នន័យធំ បញ្ញាសិប្បនិមិត្ត (AI) កុំព្យូទ័រលើពពក ការបំប្លែងថាមពលបៃតង... រួមចំណែកដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពនៃប្រទេស។

*ក្នុងឱកាសនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានទទួលជួបក្រុមសមាជិកសភាមិត្តភាព ប៉ូឡូញ-វៀតណាម ទទួលជួបជាមួយថ្នាក់ដឹកនាំធុរកិច្ចឈានមុខរបស់ប៉ូឡូញគេរួមមាន Adamed Group និង LOT Airlines ជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកស្ថានទូត និងសហគមន៍ជនវៀតណាមនៅប្រទេសប៉ូឡូញ។ល៕

បកប្រែដោយ Thanh Cong