ផ្លាស់ប្តូរយ៉ាងខ្លាំងលើការត្រិះរិះ និងវិធីសាស្រ្ត នៃការរៀបចំសកម្មភាពការទូតប្រជាជន
កប.អនឡាញ - នាថ្ងៃទី ៩ មករា សម្ព័ន្ធអង្គការមិត្តភាពវៀតណាម បានរៀបចំកិច្ចប្រជុំគណៈប្រធាន លើកទី១៣ អាណត្តិទី៦ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤; កំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៥។ លោក Do Van Chien សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានចូលរួម និងថ្លែងសុន្ទរកថា។
នៅឆ្នាំ ២០២៤ សម្ព័ន្ធអង្គការមិត្តភាពវៀតណាម បានសាមគ្គី ខិតខំប្រឹងប្រែង អនុវត្តគ្រប់ទិដ្ឋភាពការងារប្រកបដោយប្រសិទ្ធភាព សម្រេចបានលទ្ធផលជាវិជ្ជមាន និងរួមចំណែកក្នុងកិច្ចការបរទេសរបស់បក្ស និងរដ្ឋ។ សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានរៀបចំសកម្មភាពកិច្ចការបរទេសជាង១០០០; រៀបចំកម្មវិធីជាច្រើនដើម្បីចែករំលែកព័ត៌មានជាមួយវិនិយោគិនបរទេសអំពីគោលនយោបាយរបស់វៀតណាម និងផ្តល់យោបល់ដល់អង្គភាពអាជីវកម្ម តភ្ជាប់កិច្ចសហប្រតិបត្តិការវិនិយោគរវាងធុរកិច្ចវៀតណាម និងធុរកិច្ចមកពីប្រទេសផ្សេងៗ។ នៅឆ្នាំ ២០២៤ សម្ព័ន្ធអង្គការមិត្តភាពវៀតណាម បានកត់ត្រាជំនួយក្រៅរដ្ឋាភិបាលបរទេសសម្រេចបានជិត ២៣០ លានដុល្លារអាមេរិក។ ជាពិសេស សម្ព័ន្ធអង្គការមិត្តភាពវៀតណាម បានកៀងគរថវិកាប្រមាណ ២២០ ពាន់លានដុង (ជាសាច់ប្រាក់ និងជាវត្ថុ) ពីអង្គការក្រៅរដ្ឋាភិបាលបរទេស ដើម្បីជម្នះផលវិបាកនៃព្យុះទីហ្វុង Yagi ...
ផ្អែកលើលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២៤ សម្ព័ន្ធអង្គការមិត្តភាពវៀតណាម បន្តផ្តោតលើការផ្លាស់ប្តូរការត្រិះរិះ វិធីសាស្រ្ត និងខ្លឹមសារ នៃសកម្មភាពការទូតប្រជាជន ក្នុងទិសដៅ "ចក្ខុវិស័យដ៏វែងឆ្ងាយ គិតឱ្យស៊ីជម្រៅ និងធ្វើទង្វើធំ នៅឆ្នាំ ២០២៥"៕
បកប្រែដោយ Duy Hoan