លោក Le Tien Chau លេខាគណៈកម្មាធិការបក្សទីក្រុង Hai Phong បានបញ្ជាក់ថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវត្រូវបានចាក់គ្រឹះដោយលោកប្រធានហូជីមិញ និងប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong និងត្រូវបានកសាង និងពូនជ្រំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ។

leftcenterrightdel
អនុប្រធានរដ្ឋឡាវ Bounthong Chitmany ក្នុងកិច្ចប្រជុំ (រូបថត៖​​ vnanet.vn)

លោក Bounthong Chitmany បានសម្តែងការចាប់អារម្មណ៍ និងអបអរសាទរចំពោះសមិទ្ធិផលអភិវឌ្ឍន៍ដ៏ទូលំទូលាយរបស់ទីក្រុងលើគ្រប់វិស័យ។ លោក Bounthong Chitmany បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចការងារនៅខេត្ត Hai Phong គឺជាឱកាសដ៏ល្អដើម្បីផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍ក្នុងការ​ងារកសាងបក្សនៃភាគីទាំងពីរ។ ទន្ទឹមនឹងនោះ លោក Bounthong Chitmany ជម្រាបជូនអំពីស្ថានការណ៍និងសមិទ្ធិផលនានាដែលប្រទេសឡាវសម្រេចបាននាពេលកន្លងមក ជាពិសេសក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១១ របស់បក្សប្រជាជនបដិវត្តន៍ឡាវ ក៏ដូចជាការទទួលតួនាទីជាប្រធានអាស៊ាន និងប្រធាន AIPA 45 ក្នុងឆ្នាំ ២០២៤ ប្រកបដោយជោគជ័យផងដែរ។

លោក Bounthong Chitmany បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្ដភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងទីក្រុង Hai Phong និងមូលដ្ឋាននានានៃប្រទេសឡាវ។ ព្រមទាំងអះអាងថា បក្ស រដ្ឋ និងប្រជាជនឡាវនឹងខំអស់ពីសមត្ថភាពដើម្បីរួមជាមួយវៀតណាមថែរក្សា និងពូនជ្រំទំនាក់ទំនងសាមគ្គីភាពពិសេសឡាវ-វៀតណាមឲ្យកាន់តែរីកចម្រើន ជំរុញការផ្លាស់ថ្មី ម្ចាស់ការនិងធ្វើសមាហរណកម្មអន្តរជាតិ រួមគ្នាខិតខំកសាងប្រទេសរីក​ចម្រើននិងរឹងមាំ ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ សេរីភាព និងសុភមង្គល។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំនៅទីក្រុង Hai Phong (រូបថត៖​​ vnanet.vn)

លោក Le Tien Chau លេខាគណៈកម្មាធិការបក្សទីក្រុង Hai Phong ជឿជាក់ថា សមិទ្ធិផលនានានៃកិច្ចសហប្រតិបត្តិការរវាងទីក្រុង និងមូលដ្ឋាននានានៃប្រទេសឡាវនាពេលកន្លងមក គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ភាគីទាំងពីររក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការនឹងកាន់តែរីកចម្រើនខ្លាំងក្លានាពេលខាងមុខ។

នារសៀលថ្ងៃដដែល លោក Bounthong Chitmany និងគណៈប្រតិភូជាន់ខ្ពស់នៃបក្សប្រជាជនបដិវត្តន៍ឡាវបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខ័ណ្ឌ Hong Bang៕

បកប្រែដោយ Pham Diep