leftcenterrightdel
លោក Khamphanh Pheuyavong (រូប​ថត៖ vnanet.vn)

ការអនុវត្តគោលនយោបាយផ្លាស់ប្តូរថ្មីរបស់បក្សកុម្មុយនិស្តវៀតណាម សម្រេចបានការលោតផ្លោះ និងឈានទៅមុខក្នុងវិស័យផ្សេងៗគ្នាជាច្រើន។ ក្រោយរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី ពីប្រទេសក្រីក្រមួយ វៀតណាមបានផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចទីផ្សារ តម្រង់ទិសសង្គមនិយម សម្រេចបាននូវសមិទ្ធិផលអភិវឌ្ឍន៍ដ៏ធំធេង និងមានអត្ថន័យជាប្រវត្តិសាស្ត្រ សមិទ្ធិផល សក្ដានុពល តួនាទីអន្តរជាតិកាន់តែមានភាពប្រសើរឡើង។

លោក Khamphanh Pheuyavong បញ្ជាក់ថា ការអភិវឌ្ឍរបស់វៀតណាមសព្វថ្ងៃ គឺដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម។ បក្សកុម្មុយនិស្តវៀតណាមគឺជាស្នូលក្នុងការប្រមូលសាមគ្គីភាពរបស់ប្រជាជនទាំងមូល។ តួនាទីរបស់បក្សកុម្មុយនិស្តវៀតណាមត្រូវបានលើកកំពស់កាន់តែខ្លាំងឡើងលើឆាកតំបន់ និងអន្តរជាតិ៕

បកប្រែដោយ Thanh Cong