leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំការងារ (រូបថត៖ Pham Huan/VOV-Washington)

ថ្លែងមតិនៅទីនេះ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu បានអះអាងថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) គឺជាក្របខ័ណ្ឌច្បាប់ដ៏រឹងមាំ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នៃប្រទេសនានានៅសមុទ្រ។ លោកឧបការីរដ្ឋមន្ត្រី Nguyen Minh Vu បានអំពាវនាវឱ្យបណ្តាប្រទេសស្ថាបនិកបន្តរួមចំណែក និងចែករំលែកគំនិត ដើម្បីក្រុមមិត្តភក្តិអាចលើកកំពស់តួនាទីរបស់ខ្លួនក្នុងការជម្រុញ និងបញ្ជាក់តម្លៃ និងភាពរឹងមាំរបស់ UNCLOS។

លោកឯកអគ្គរដ្ឋទូត និងតំណាងប្រទេសនានាបានស្វាគមន៍ចំពោះតួនាទីស្នូល និងនាំមុខរបស់វៀតណាមនាពេលថ្មីៗនេះ រួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការលើកកំពស់តួនាទី និងរូបភាពរបស់ក្រុមមិត្តភក្តិនៅអង្គការសហប្រជាជាតិ។ បណ្តាប្រទេសនានាបានអះអាងថា សកម្មភាពរបស់ក្រុមបានបង្កើតវេទិកាផ្លាស់ប្តូរ និងពិភាក្សាអំពីទិដ្ឋភាពចម្រុះនៃការគ្រប់គ្រង និងការប្រើប្រាស់សមុទ្រ ដោយបន្តបញ្ជាក់ពីតម្លៃរបស់ UNCLOS ក្នុងការដោះស្រាយបញ្ហាប្រឈមថ្មីៗនៅសមុទ្រ៕

តាម vovworld.vn