លោក Luong Cuong បានជូនពរបុណ្យខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសចិន និងសមិទ្ធិផលដែលប្រជាជនចិនសម្រេចបានក្នុងរយៈពេល ៧៥ ឆ្នាំ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន។ លោកបានជូនពរចំពោះលោក He Wei ដែលត្រូវបានបក្សនិងរដ្ឋចិនទុកចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅវៀតណាម។ លោកបានសម្តែងនូវក្តីជឿជាក់ថា លោកឯកអគ្គរដ្ឋទូត He Wei នឹងរួមចំណែកជាវិជ្ជមាន និងមានប្រសិទ្ធភាពជាច្រើន ក្នុងការបង្កើនថែមទៀតនូវទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ លោក Luong Cuong បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមាន ស៊ីជម្រៅ និងទូលំទូលាយក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ព្រមទាំងអះអាងថា ការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយចិនគឺជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។

leftcenterrightdel
លោក Luong Cuong លេខាប្រចាំការគណៈលេខាមជ្ឈិមបក្ស ទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិន

នាពេលខាងមុខ លោក Luong Cuong បានស្នើឲ្យភាគីទាំងពីរបន្តសម្របសម្រួល ដើម្បីជំរុញការផ្លាស់ប្តូរថ្នាក់ជាន់ខ្ពស់ជាប្រចាំ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សទាំងពីរ និងប្រទេសទាំងពីរ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ; ការពង្រឹងការតភ្ជាប់ជាយុទ្ធសាស្ត្រ ជាពិសេសអនុវត្តឱ្យបានល្អនូវការសាងសង់ខ្សែផ្លូវដែកភាគខាងជើងរបស់វៀតណាមតភ្ជាប់ជាមួយប្រទេសចិន; អនុវត្តវិធានការជាក់ស្តែងក្នុងឆ្នាំជួបប្រាស្រ័យមនុស្សធម៌វៀតណាម-ចិនឆ្នាំ២០២៥ ក្នុងឱកាសរំលឹកខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត ពង្រឹងមូលដ្ឋានគ្រឹះសង្គមនៃទំនាក់ទំនងទ្វេភាគី; អនុវត្តការយល់ដឹងរួមកម្រិតខ្ពស់ ខិតខំគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឯកអគ្គរដ្ឋទូត He Wei បានថ្លែងអំណរគុណចំពោះលោក Luong Cuong សម្រាប់ការណែនាំដ៏សំខាន់របស់គាត់ក្នុងការបន្តជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សហគមន៍ចែករំលែកអនាគត ចិន-វៀតណាម ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រកាន់តែរីកចម្រើន នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ លោកបានអះអាងថា ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនចិន វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជាអាទិភាពក្នុងគោលនយោបាយការបរទេសជិតខាងរបស់ចិន។ លោកឯកអគ្គរដ្ឋទូត He Wei បានបញ្ជាក់ថា នាពេលខាងមុខ លោកនឹងខិតខំប្រឹងប្រែងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន និងមូលដ្ឋានពាក់ព័ន្ធនានារបស់វៀតណាម ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការយល់ដឹងរួមដ៏សំខាន់ដែលសម្រេចបានដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ; ត្រៀមខ្លួនជាស្ពានតភ្ជាប់មិត្តភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការជួបប្រាស្រ័យកម្រិតខ្ពស់ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ រួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីកាន់តែមានផ្លែផ្កា នាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong