នារសៀលថ្ងៃទី៧ ខែតុលា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក Klaus Schwab ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានអញ្ជើញទៅទស្សនកិច្ចសកលវិទ្យាល័យជាតិហាណូយ (VNU) និងបានជួបប្រាស្រ័យជាមួយនិស្សិតលើប្រធានបទ “ដាក់ទីតាំងវៀតណាមក្នុងយុគសម័យដ៏ឆ្លាតវៃ - ចក្ខុវិស័យសម្រាប់ជំនាន់វ័យក្មេង។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក Klaus Schwab ស្ថាបនិក និងជា​ប្រធាននៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ជាមួយនិស្សិត (រូបថត៖ Duong Giang/TTXVN)

នៅក្នុងកម្មវិធីផ្លាស់ប្តូរ លោក Klaus Schwab បានចែករំលែកទិដ្ឋភាពទូទៅនៃកងកម្លាំងដែលផ្លាស់ប្តូរពិភពលោក ជាមួយនឹងកត្តាផ្លាស់ប្តូរ និងស្មុគស្មាញជាច្រើនទៀត ដែលនាំមកនូវទាំងបញ្ហាប្រឈម និងឱកាសដល់ប្រទេសទាំងអស់ រួមទាំងវៀតណាមផងដែរ។

កត្តាទាំងនេះរួមមាន៖ ការផ្លាស់ប្តូរពីលំដាប់ពិភពលោកដែលមានស្ថិរភាពទៅពិភពពហុប៉ូល ការកើតមានជម្លោះជាប្រចាំ។ ការផ្លាស់ប្តូរពីយុគសម័យឧស្សាហកម្មទៅជាយុគសម័យឆ្លាតវៃ; ការបែងចែកប៉ូលនៅក្នុងសង្គម។

លោក​ប្រធាន WEF ក៏បានផ្តល់យោបល់ដើម្បីវៀតណាមអាចចាប់យកឱកាសនាពេលខាងមុខ ដើម្បីបង្កើតអនាគតរុងរឿង និរន្តរភាព និងបរិយាប័ន្នតាមរយៈគំនិតផ្តួចផ្តើមដូចជា៖ មជ្ឈមណ្ឌលសម្រាប់បដិវត្តន៍ឧស្សាហកម្មលើកទីបួន។

ចូលរួមចែករំលែក និងប្រាស្រ័យទាក់ទងជាមួយនិស្សិត លោក​នាយករដ្ឋមន្ត្រី Pham Minh Chinh បានឯកភាព និងវាយតំលៃខ្ពស់ចំពោះព័ត៌មានដ៏ជ្រាលជ្រៅពីលោក Klaus Schwab។ ដោយយល់ស្របជាមួយស្ថាបនិក WEF លើវិធីសាស្រ្តប្រកបដោយបរិយាប័ន្ទ និងទូលំទូលាយ ដោយឆ្លុះបញ្ចាំងពីនិន្នាការអភិវឌ្ឍន៍នៃយុគសម័យថ្មី នៅពេលនិយាយអំពី "សម័យឆ្លាតវៃ" លោក​នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា "ឆ្លាតវៃ" មិនត្រឹមតែនៅក្នុងបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងនៅក្នុងសេដ្ឋកិច្ចផងដែរ ដោយ​ធ្វើអោយប្រសើរឡើងនូវកម្លាំងពលកម្ម ផលិតភាព និង​ការទទួលបានផលប្រយោជន៍ទៅតាមកម្លាំងពលកម្មរបស់ខ្លួន ហើយក្នុងសង្គម ភាពឆ្លាតវៃក៏ត្រូវបានឆ្លុះបញ្ចាំងដោយយុត្តិធម៌ កាត់គម្លាតរវាងអ្នកមាន និងអ្នកក្រ និងមិនទុកឱ្យនរណាម្នាក់ចោលឡើយ​។

ចែករំលែកជាមួយលោក Klaus Schwab ពេលនិយាយអំពីភាពក្លាហានរបស់វៀតណាម នាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីឈានទៅដល់ “យុគសម័យដ៏ឆ្លាតវៃ” វៀតណាមត្រូវបន្តកែលម្អច្បាប់ ធនធានមនុស្ស និងមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអភិវឌ្ឍន៍ដ៏ឆ្លាតវៃ ជំនាន់វ័យក្មេងនឹងក្លាយជាកម្លាំងស្នូលក្នុងយុគសម័យដ៏ឆ្លាតវៃរបស់វៀតណាម។

បកប្រែដោយ Duy Hoan