អ្នកយកព័ត៌មាន៖ សូមលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសលើកឡើងពីលទ្ធផលលេចធ្លោដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ?

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី Bui Thanh Son៖ ជាមួយនឹងសកម្មភាពយ៉ាងច្រើននៅម៉ុងហ្គោលី អៀរឡង់ បារាំង និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ និងគណៈប្រតិភូវៀតណាមមានសកម្មភាពជិត ៨០ ទាំងទ្វេភាគី និងពហុភាគី។

នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់មេដឹកនាំវៀតណាមទៅកាន់ម៉ុងហ្គោលីបន្ទាប់ពី ១៦ ឆ្នាំ និងដំណើរទស្សនកិច្ចទៅកាន់អៀរឡង់បន្ទាប់ពីជិត ៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត និងដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំងបន្ទាប់ពី ២២ ឆ្នាំ ហើយក៏ជាលើកដំបូងលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមបានចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន។

ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទទួលជោគជ័យជាមួយលទ្ធផលលេចធ្លោជាច្រើន។

ទីមួយ ថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាល និងរដ្ឋសភានៃបណ្ដាប្រទេសបានទទួលស្វាគមន៍លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមយ៉ាងកក់ក្តៅ និងឱឡារិក ដោយបង្ហាញពីការយកចិត្ដទុកដាក់របស់បណ្ដាប្រទេសសម្រាប់តួនាទី និងកិត្យានុភាពរបស់វៀតណាម; បង្ហាញនូវការទុកចិត្តខាងនយោបាយរវាងវៀតណាម និងប្រទេសដទៃទៀត និងមានបំណងចង់ជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ គួរកត់សម្គាល់ថា ក្នុងបរិបទដែលបារាំងរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនដែលមានគណៈប្រតិភូជាង ១០០ ចូលរួម។ 

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

ទី២៖ ដំណើរទស្សនកិច្ចជាជំហានមួយដើម្បីអនុវត្ដគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ នៅពេលដែលប្រទេសកំពុងប្រឈមមុខនឹងយុគសម័យថ្មី សម័យផ្លាស់ថ្មីរបស់ប្រជាជាតិវៀតណាម។ ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងប្រធានរដ្ឋ To Lam កត់សម្គាល់ប្រវត្តិសាស្ត្រសំខាន់ៗក្នុងទំនាក់ទំនងជាមួយប្រទេសទាំងបី ដោយមានសេចក្តីថ្លែងការណ៍រួមចំនួនបី  និងចុះហត្ថលេខាលើឯកសារជិត ២០ ដែលក្នុងនោះ ឯកសារកិច្ចសហប្រតិបត្តិការចំនួន ៧ ជាមួយម៉ុងហ្គោលីក្នុងវិស័យសន្តិសុខ យុត្តិធម៌ ការដឹកជញ្ជូន ការអប់រំ មូលដ្ឋាន និងឯកសារកិច្ចសហប្រតិបត្តិការចំនួន ៣ ជាមួយប្រទេសអៀរឡង់ស្តីពីការអប់រំឧត្តមសិក្សា ស្បៀងអាហារ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងថាមពល។ ឯកសារកិច្ចសហប្រតិបត្តិការជិត១០ ជាមួយបារាំង បើកឱកាសសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យថ្មីៗជាច្រើន។ ជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសលើវិស័យជាច្រើនដែលភាគីទាំងពីរមានប្រៀបខ្លាំងនឹងរួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវវិស័យសហប្រតិបត្តិការដែលមានស្រាប់ ទាញយកវិស័យសហប្រតិបត្តិការដែលមានសក្តានុពល  និងបើកឱកាសសហប្រតិបត្តិការថ្មីរវាងវៀតណាម និងបណ្ដាប្រទេសលើវិស័យជាច្រើនដែលវៀតណាមមានតម្រូវការ និងបណ្ដាដៃគូមានប្រៀបខ្លាំង​។

ចំណុចសំខាន់មួយទៀតនៃដំណើរទស្សនកិច្ចនេះគឺវៀតណាម និងបារាំងបានព្រមព្រៀងគ្នាលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយអះអាងនូវការរីកចម្រើនបន្ទាប់ពីរយៈពេលជាង ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និងអនុវត្តក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ដ្រ។ នេះនឹងជាមូលដ្ឋានរឹងមាំក្នុងការពង្រឹងការទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរ នាំទំនាក់ទំនងវៀតណាម-បារាំងឲ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងជុំវិញពិភពលោក។

ទី៣៖ នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី១៩ លោកអគ្គលេខាបក្ស និងប្រធានរដ្ឋវៀតណាមបានសម្ដែងសារគាំទ្រយ៉ាងខ្លាំងក្លាចំពោះពហុភាគីនិយម ដោយសង្កត់ធ្ងន់លើតួនាទីរបស់អង្គការពហុភាគី រួមទាំងហ្វ្រង់កូហ្វូន ការជំរុញកិច្ចសហប្រតិបត្តិការ ឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម ក៏ដូចជាទាញយកផលប្រយោជន៍ពីឱកាសពីការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោកអគ្គលេខាបក្ស និងប្រធានរដ្ឋវៀតណាម រួមទាំងមេដឹកនាំនៃបណ្ដាប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូន) អនុម័តលើ "សេចក្តីប្រកាស Villers-Cotterêts" ដោយមានការសន្យាយ៉ាងមុតមាំក្នុងការបន្តលើកកម្ពស់ពហុភាគីនិយម ដើម្បីសន្តិភាព មិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងអំឡុងពេលចូលរួមសន្និសីទនេះ ថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលនៃបណ្ដាប្រទេសហ្វ្រង់កូហ្វូន និងអង្គការអន្តរជាតិជាច្រើនបានជួបជាមួយអគ្គលេខាបក្ស និងប្រធានរដ្ឋវៀតណាម ដើម្បីបង្ហាញពីបំណងចង់សហការជាមួយវៀតណាម ហើយសង្ឃឹមថា វៀតណាមនឹងចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ជំរុញកិច្ចសហប្រតិបត្តិការនយោបាយ-ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ-បណ្តុះបណ្តាល វប្បធម៌ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ... ពង្រឹងការសម្របសម្រួលក្នុងបញ្ហាតំបន់ និងអន្តរជាតិ។

លទ្ធផលលេចធ្លោទាំងនេះក្នុងដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានអះអាងជាថ្មីម្តងទៀតនូវភាពត្រឹមត្រូវនៃគោលនយោបាយការបរទេសឯករាជ្យភាព ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ធ្វើពិពិធកម្ម ម្ចាស់ការនិងធ្វើសមាហរណកម្មយ៉ាងទូលំទូលាយ និងស៊ីជម្រៅតាមស្មារតីនៃមហាសន្និបាតបក្សលើកទី១៣; មិនត្រឹមតែលើកកម្ពស់ទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីតួនាទី និងទទួលខុសត្រូវរបស់វៀតណាមក្នុងបញ្ហាអន្តរជាតិផងដែរ។

អ្នកយកព័ត៌មាន៖ ជាមួយនឹងលទ្ធផលលេចធ្លោទាំងនោះ នាពេលខាងមុខ តើវៀតណាមនឹងសម្របសម្រួលជាមួយបណ្ដាដៃគូយ៉ាងដូចម្តេចដើម្បីអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការសំខាន់ៗដែលបានចុះហត្ថលេខាជាមួយបណ្តាប្រទេស និងអនុម័តនៅកិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូន?

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី Bui Thanh Son៖ ប្រកាន់ខ្ជាប់នូវស្មារតីនៃសេចក្តីថ្លែងការណ៍រួម និងលទ្ធផលដែលថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងបណ្ដាប្រទេសសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ នាពេលខាងមុខ វៀតណាមនិងបណ្ដាប្រទេសនឹងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលដែលសម្រេចបានក្នុងគ្រប់ទិដ្ឋភាពដូចខាងក្រោម។

ទីមួយ៖ បន្តពង្រឹងទំនុកចិត្តខាងនយោបាយតាមរយៈការរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ តាមរយៈបណ្តាញបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា ជាមួយម៉ុងហ្គោលី អៀរឡង់ បារាំង ក៏ដូចជាការលើកកម្ពស់សាមគ្គីភាព និងមិត្តភាពជាមួយសមាជិកហ្វ្រង់កូហ្វូន; រក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងវៀតណាមនិងប្រទេសផ្សេងៗ ព្រមទាំងសិក្សាលទ្ធភាពបង្កើតយន្តការសហប្រតិបត្តិការថ្មីប្រកបដោយប្រសិទ្ធភាពរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាន។

ទីពីរ៖ បន្តបង្កកម្លាំងចលករ ជំរុញកិច្ចសហប្រតិបត្តិការ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹង និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចព្រមព្រៀងក្នុងវិស័យសហប្រតិបត្ដិការជាមួយបណ្ដាប្រទេស។ សម្រាប់ម៉ុងហ្គោលី ត្រូវដាក់ពង្រាយវិធានការជាក់លាក់ ដើម្បីអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ុងហ្គោលី។ ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី; ជំរុញកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាឌីជីថល នវានុវត្ដន៍និងសារគមនាគមន៍ … សម្រាប់អៀរឡង់ ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងភាពជាដៃគូវៀតណាម-អៀរឡង់ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំឧត្តមសិក្សា និងកសិកម្ម និងថាមពល បច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរឌីជីថល ...សម្រាប់បារាំង ក្រសួង ស្ថាប័នពាក់ព័ន្ធគួរតែជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ ការផ្លាស់ប្តូរពាណិជ្ជកម្ម នវានុវត្តន៍ ការអភិវឌ្ឍប្រកបដោយចីរភាព ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន សំដៅនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-បារាំងកាន់តែស៊ីជម្រៅ។

ទី៣៖ ជាមួយសហគមន៍ហ្វ្រង់កូហ្វូន វៀតណាមត្រូវបន្តជំរុញការអភិវឌ្ឍសសរស្តម្ភសេដ្ឋកិច្ច ជាពិសេសសេដ្ឋកិច្ចឌីជីថលក្នុងលំហ ហ្វ្រង់កូហ្វូន ទន្ទឹមនឹងនោះទាញសក្ដានុពលដ៏ធំពីសហគមន៍ហ្វ្រង់កូហ្វូន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ កសិកម្ម ថាមពល។ ទេសចរណ៍ប្រកបដោយនិរន្តរភាព កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្ដន៍ កិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីជួយគាំទ្រដល់ទ្វីបអាហ្រ្វិក ... ដោយហេតុនេះ បង្កើនការតភ្ជាប់ និងការចូលរួមរបស់វៀតណាមក្នុងសហគមន៍ហ្វ្រង់កូហ្វូន។

ទី៤៖ ជំរុញថែមទៀតនូវការងារសហគមន៍ គាំពារពលរដ្ឋ និងទាញយកផលប្រយោជន៍ពីតួនាទីរបស់សហគមន៍វៀតណាមក្នុងប្រទេសផ្សេងៗ ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ហើយក្រសួង ស្ថាប័ន ពាក់ព័ន្ធត្រូវផ្តោតលើការស្រាវជ្រាវ ពិនិត្យ និងឆាប់មានដំណោះស្រាយសមស្របក្នុងស្មារតីទាន់ពេលវេលា អនុវត្ដវិធានការដ៏ខ្លាំងក្លាបន្ថែមទៀតដើម្បីបំពេញតាមសេចក្តីប្រាថ្នាស្របច្បាប់របស់សហគមន៍ជនជាតិវៀតណាមនៅឯបរទេសនិយាយរួម និងក្នុងប្រទេសទាំងបីនិយាយដោយឡែក។

ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទទួលបានជោគជ័យ  និងសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន ធ្វើឱ្យទំនាក់ទំនងវៀតណាមជាមួយម៉ុងហ្គោលី អៀរឡង់ និងបារាំងកាន់តែស៊ីជម្រៅ ដោយឈរលើមូលដ្ឋានពង្រឹងទំនាក់ទំនងប្រពៃណី មិត្តភាព និងបង្ហាញពីគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ធ្វើពិពិធកម្មទំនាក់ទំនង ជាមិត្ត និងជាដៃគូគួរឲ្យទុកចិត្ត ហើយជាសមាជិកមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី!

បកប្រែដោយ Pham Diep