នាព្រឹកថ្ងៃទី៧ ខែតុលានេះ (តាមម៉ោងក្នុងស្រុក) ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam និងគណៈប្រតិភូជាន់ខ្ពស់ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង បានប្រព្រឹត្តទៅយ៉ាងឱឡារិកតាមពិធីការថ្នាក់ជាតិនៅវិមាន Invalides ក្នុងទីក្រុងប៉ារីស។ រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងលោក Sébastien Lecornu បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច។
តាមកម្មវិធី បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam អញ្ជើញជួបសវនាការជាមួយប្រធានរដ្ឋសភាបារាំង; ទទួលជួបលេខាធិការជាតិនៃបក្សកុម្មុយនិស្តបារាំង; ទទួលជួបសមាគមមិត្តភាពបារាំង-វៀតណាម; ជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង Emmanuel Macron និងធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារកិច្ចសហប្រតិបត្តិការ; ទៅទស្សនាទីស្នាក់ការកណ្តាលនិងជួបធ្វើការជាមួយអគ្គនាយកនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO); ជួបជាមួយប្រធានព្រឹទ្ធសភាបារាំង៕
តាម vovworld.vn
Type the code from the image