ទំនាក់ទំនងវៀតណាម-ឡាវ គឺជាកត្តាសំខាន់សម្រាប់បុព្វហេតុបដិវត្តន៍នៃប្រទេសទាំងពីរ

នារសៀលថ្ងៃទី ៨ ខែតុលា លោក Pham Minh Chinh បានជួបសវនាការជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ។

លោក Pham Minh Chinh បានបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពលើទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយឡាវ។ លោកបានអះអាងថានឹងដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋានរបស់វៀតណាម សហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់ឡាវ ដើម្បីអនុវត្តឲ្យបានល្អនូវកិច្ចព្រមព្រៀងជាន់ខ្ពស់រវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Pham Minh Chinh ជួបជាមួយលោក Thongloun Sisoulith (រូបថត៖ vnanet.vn)

លោក Thongloun Sisoulith បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះការជួយគាំទ្រយ៉ាងសកម្មរបស់វៀតណាមសម្រាប់ប្រទេសឡាវក្នុងឆ្នាំ២០២៤ ដែលឡាវជាប្រធានអាស៊ាន ដោយបញ្ជាក់ថា ជោគជ័យរបស់ឡាវក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ ២០២៤ គឺអាស្រ័យការរួមចំណែកយ៉ាងសំខាន់របស់វៀតណាម។

លោក Thongloun Sisoulith និងលោក Pham Minh Chinh បានឯកភាពថា នាពេលខាងមុខ ភាគីទាំងពីរត្រូវយកចិត្តទុកដាក់ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បង្កើនថែមទៀតនូវការតភ្ជាប់សេដ្ឋកិច្ចទាំងពីរវៀតណាម-ឡាវ និងរវាងសេដ្ឋកិច្ចទាំងបីវៀតណាម-ឡាវ-កម្ពុជា បន្តចែករំលែកបទពិសោធន៍ និងព័ត៌មាន សហការយ៉ាងជិតស្និទ្ធ និងជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសនៅអាស៊ាន អង្គការសហប្រជាជាតិ និងយន្តការមហាអនុតំបន់។

ភាគីទាំងពីរបានបញ្ជាក់ថា នឹងបន្តពូនជ្រំទំនាក់ទំនងវៀតណាម-ឡាវ ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យអភិវឌ្ឍកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព សក្តិសមនឹងទំនាក់ទំនងនយោបាយ ដើម្បីឆ្លើយតបនឹងផលប្រយោជន៍ជាក់ស្តែងរបស់ប្រទេសនីមួយៗ និងស្របតាមតម្រូវការអភិវឌ្ឍន៍ក្នុងសម័យកាលថ្មី។

*នាព្រឹកថ្ងៃដដែល លោក Pham Minh Chinh បានជួបសន្ទនាជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ។

លោក Pham Minh Chinh បានសង្កត់ធ្ងន់លើទំនុកចិត្តកម្រិតខ្ពស់នៃទំនាក់ទំនងទ្វេភាគី។ លោក Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២៤ របស់ឡាវ និងសម្តែងនូវបំណងថា ប្រទេសទាំងពីរសហការកាន់តែជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក និងជាមួយប្រទេសសមាជិកអាស៊ាន ដើម្បីរក្សា និងពង្រឹងសាមគ្គីភាព និងឯកច្ឆន្ទក្នុងអាស៊ាន បង្ហាញពីជំហរឯកភាពលើបញ្ហាក្នុងតំបន់។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា (រូបថត៖ vnanet.vn)

លោក Sonexay Siphandone បានឯកភាពជាមួយនឹងការវាយតម្លៃរបស់លោក Pham Minh Chinh អំពីទំនាក់ទំនងរបស់ប្រទេសទាំងពីរ និងថ្លែងអំណរគុណចំពោះជំនួយដ៏ស្មោះត្រង់ដែលវៀតណាមផ្ដល់ដល់ប្រទេសឡាវក្នុងបុព្វហេតុនៃការតស៊ូរំដោះជាតិ នាអតីតកាល ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ននេះ។

ចំពោះទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពសហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់រវាងប្រទេសទាំងពីរ បន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងគ្រប់បណ្តាញ ដើម្បីបន្តពង្រឹងទំនាក់ទំនងនយោបាយគួរឲ្យជឿទុកចិត្តពិសេស សហការដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន ការវិនិយោគ និងទេសចរណ៍។ នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើតម្លៃនៃសាមគ្គីភាពរវាងវៀតណាម-ឡាវ និងវៀតណាម-ឡាវ-កម្ពុជា ហើយឯកភាពបន្តសហការជាមួយកម្ពុជា ដើម្បីជម្រុញឲ្យទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងបីកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព បំពេញតម្រូវការជាក់ស្តែងរបស់ប្រទេសទាំងបី ដោយស្របតាមតម្រូវការអភិវឌ្ឍន៍ក្នុងសម័យកាលថ្មី។

* នារសៀលថ្ងៃទី ៨ ខែតុលា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានជួបសវនាការជាមួយលោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ។

លោក Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលក្នុងវិស័យនីតិកម្ម ដែលរដ្ឋសភាឡាវសម្រេចបាននាពេលថ្មីៗនេះ។ លោក Pham Minh Chinh បានស្នើឲ្យរដ្ឋសភានៃប្រទេសទាំងពីរបង្កើតក្របខ័ណ្ឌច្បាប់អំណោយផល សម្រាប់ការតភ្ជាប់លើគ្រប់វិស័យ ជាពិសេសក្នុងវិស័យថាមពល ដឹកជញ្ជូន ពាណិជ្ជកម្ម-វិនិយោគ និងកសិកម្ម។ លោកស្នើឲ្យភាគីឡាវបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចវៀតណាមធ្វើអាជីវកម្មនៅឡាវ។

leftcenterrightdel
លោក Pham Minh Chinh និងលោក Saysomphone Phomvihane (រូបថត៖ vnanet.vn)

លោក Saysomphone Phomvihane ថ្លែងអំណរគុណចំពោះវៀតណាមដែលបានជួយគាំទ្រដ៏ធំធេងដល់ប្រទេសឡាវនាពេលកន្លងមកនេះ។ លោកបានសម្តែងនូវបំណងចង់រឹតបន្តឹងបន្ថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋសភានៃប្រទេសទាំងពីរ និងឯកភាពជំរុញកិច្ចសហប្រតិបត្តិការនៅមូលដ្ឋានក្នុងវិស័យកសិកម្ម ប្រព័ន្ធធារាសាស្រ្ត និងការកែច្នៃផលិតផលកសិកម្មសម្រាប់ការនាំចេញ បង្កើនការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ជំនាញ បន្តសហការយ៉ាងជិតស្និទ្ធ និងជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាតំបន់ និងអន្តរជាតិ។

ជម្រុញទំហំពាណិជ្ជកម្មរវាងវៀតណាម និងហ្វីលីពីនដល់ ១០ ពាន់លានដុល្លារ

នារសៀលថ្ងៃទី ៨ ខែតុលា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានជួបសន្ទនាជាមួយលោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន។ ថ្នាក់ដឹកនាំទាំងពីរមានសេចក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាលើគ្រប់វិស័យស្ត្រវៀតណាម - ហ្វីលីពីននាពេលកន្លងមកនេះ។

ចំពោះអាទិភាពនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោក Pham Minh Chinh បានស្នើថា ភាគីទាំងពីរបន្តលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសគណៈកម្មាធិការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងសេដ្ឋកិច្ច-ពាណិជ្ជកម្ម សមស្របនឹងសក្ដានុពលនៃប្រទេសទាំងពីរ បង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ទំនិញរបស់គ្នាទៅវិញទៅមក ហើយសម្រេចឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ១០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ហើយស្រាវជ្រាវពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មី។

លោក Ferdinand Romualdez Marcos Jr. បានអះអាងថា វៀតណាមតែងតែជាដៃគូយុទ្ធសាស្ត្រសំខាន់របស់ហ្វីលីពីន។ លោកស្នើឲ្យវៀតណាមបន្តជួយគាំទ្រហ្វីលីពីនធានាសន្តិសុខស្បៀង និងអនុវត្តអនុស្សរណៈយោគយល់គ្នាប្រកបដោយប្រសិទ្ធភាពស្ដីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងពាណិជ្ជកម្មអង្ករ។

ភាគីទាំងពីរបានឯកភាពបន្តការពិគ្រោះ និងសហការយ៉ាងជិតស្និទ្ធលើបញ្ហាដែនសមុទ្រ ពង្រឹងកិច្ចសហប្រតិបត្តិការនាវាចរណ៍ និងជំរុញការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងសមស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ ជាពិសេសនៅអាស៊ាន និងអង្គការសហប្រជាជាតិ។

ស្នើឲ្យធុរកិច្ច និងធុរជនអាស៊ាន “ដើរឈានមុខក្នុងវិស័យទាំង៥

នារសៀលថ្ងៃទី៨ ខែតុលា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងមតិក្នុងកិច្ចប្រជុំកំពូលអាជីវកម្ម និងវិនិយោគអាស៊ាន (ASEAN BIS) ឆ្នាំ២០២៤។

leftcenterrightdel
លោក Pham Minh Chinh ថ្លែងមតិក្នុងកិច្ចប្រជុំកំពូលអាជីវកម្ម និងវិនិយោគអាស៊ាន (ASEAN BIS) (រូបថត៖ vnanet.vn)

ដោយទទួលស្គាល់ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ធុរកិច្ច និងធុរជនអាស៊ាន លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យធុរកិច្ច និងធុរជនបន្តរួមចំណែក ក្នុងការពង្រីកសាមគ្គីភាព និងឯកភាព ខ្លួនទីពឹងខ្លួនរវាងបណ្តាប្រទេសអាស៊ាន និងជួយគាំទ្របណ្ដារដ្ឋាភិបាលសម្រេចបាននូវគោលដៅដែលបានកំណត់។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យធុរកិច្ច និងធុរជនអនុវត្ត "ដើរឈានមុខក្នុងវិស័យទាំង៥" រួមមាន៖ ឈានមុខក្នុងការរួមចំណែកដល់អាស៊ានដែលមានភាពខ្លួនទីពឹងខ្លួន ចូលរួមក្នុងការដោះស្រាយបញ្ហាដែលកំពុងកើតមាន បញ្ហាសកល; ដើរឈានមុខក្នុងការពង្រីកការតភ្ជាប់សេដ្ឋកិច្ច ការប្រកាន់យកប្រជាជននិងធុរកិច្ចជាស្នូល ជាគោលដៅ ធនធាន និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍ; ដើរឈានមុខក្នុងការជម្រុញការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងចាប់ផ្ដើមធ្វើអាជីវកម្ម; ដើរឈានមុខក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រក្នុងប្រទេសនីមួយៗ និងការតភ្ជាប់រវាងប្រទេសនានា; ដើរឈានមុខក្នុងការធ្វើសមាហរណកម្មក្នុងអាស៊ាន និងនៅលើពិភពលោក។

* នាថ្ងៃដដែល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញទៅទស្សនាក្រុមហ៊ុន Star Telecom (Unitel) ដែលជាក្រុមហ៊ុនសហអាជីវកម្មនៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម ទូរគមនាគមន៍យោធា (Viettel) នៅប្រទេសឡាវ។

* នាថ្ងៃទី ៨ តុលា នៅទីក្រុងវៀងចន្ទន៍ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន និងក្រុមប្រឹក្សាសម្របសម្រួលអាស៊ានបានប្រព្រឹត្តទៅ។ រដ្ឋមន្ត្រីក្រសួងការបរទេសទាំងឡាយបានឯកភាពលើរបៀបវារៈកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕

បកប្រែដោយ Thuy Anh