ក្នុងអត្ថបទនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានអះអាងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបណ្តាប្រទេសហ្វ្រង់កូហ្វូនី គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងរបស់វៀតណាម។ ជាមួយនឹងសមិទ្ធិផលវិជ្ជមានក្នុងវិស័យកសិកម្ម វៀតណាមកំពុងធ្វើការជាមួយសមាជិកហ្វ្រង់កូហ្វូនីមួយចំនួននៅទ្វីបអាហ្វ្រិក ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង និងកិច្ចសហប្រតិបត្តិការត្រីភាគីប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ថ្លែងនៅក្នុងវេទិកា FrancoTech (រូបថត៖ vnanet.vn)

កិច្ចសហប្រតិបត្តិការលើវិស័យនេះចាំបាច់ត្រូវបានជំរុញបន្ថែមទៀត ជាពិសេសការចូលរួមពីបណ្តាប្រទេសហ្វ្រង់កូហ្វូនីអភិវឌ្ឍន៍។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានស្នើឲ្យកិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី ចាំបាច់ត្រូវទាញយកសក្តានុពលសហប្រតិបត្តិការបន្ថែមទៀតលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam អបអរសាទរការរៀបចំវេទិកា FrancoTech ដោយបារាំង នៅខាងក្រៅកិច្ចប្រជុំកំពូល គឺជាគំនិតផ្តួចផ្តើមជាក់ស្តែង និងមានប្រយោជន៍។ វៀតណាមមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនី ក៏ដូចជាការរួមចំណែករួម ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ សាមគ្គីភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងលំហហ្វ្រង់កូហ្វូនី៕

បកប្រែដោយ Thanh Cong