ដោយវាយតំលៃខ្ពស់ចំពោះក្រសួងនគរបាលវៀតណាម និងអគ្គស្នងការដ្ឋាននគរបាលជាតិកូរ៉េខាងត្បូង បានសហប្រតិបត្តិការយ៉ាងប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរព័ត៌មាន ហ្វឹកហ្វឺន បណ្តុះបណ្តាល ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការអន្តរជាតិនាពេលកន្លងមក រួមចំណែកធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម-កូរ៉េខាងត្បូងកាន់តែស៊ីជម្រៅ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើភាគីទាំងពីរបន្តពង្រឹងទំនុកចិត្តខាងនយោបាយ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលវៀតណាម និងកម្លាំងនគរបាលកូរ៉េខាងត្បូង រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពថែមទៀត។ បន្តដំណើរការគម្រោងសហប្រតិបត្តិការដើម្បីលើកកំពស់សមត្ថភាពកម្លាំងនគរបាលវៀតណាម និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Cho Ji Ho អគ្គស្នងការនគរបាលជាតិកូរ៉េខាងត្បូង (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឱ្យភាគីទាំងពីរបន្តយកចិត្តទុកដាក់ ការពារសិទ្ធិស្របច្បាប់ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនជាតិវៀតណាមនៅកូរ៉េខាងត្បូង និងកូរ៉េខាងត្បូងនៅវៀតណាមនាពេលខាងមុខ ជាពិសេសគ្រួសារពហុវប្បធម៌វៀតណាម-កូរ៉េខាងត្បូង។ ព្រមទាំងស្នើឱ្យកម្លាំងនគរបាលជាតិកូរ៉េខាងត្បូងលើកលែងទិដ្ឋាការឲ្យពលរដ្ឋវៀតណាម ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោក Cho Ji Ho អគ្គស្នងការនគរបាលជាតិកូរ៉េខាងត្បូង បានចែករំលែកការលំបាក និងការបាត់បង់របស់ប្រទេស និងប្រជាជន​វៀត​ណាមដោយសារព្យុះលេខ ៣។ លោក Cho Ji Ho ជឿជាក់ថា ការស្តារបន្ទាប់ពីព្យុះនឹងត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស។ លោក Cho Ji Ho ជម្រាបជូនលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលនៃប្រទេសទាំងពីរនាពេលកន្លងមក ក៏ដូចជាក្នុងដំណើរទស្សនកិច្ចនេះ លោក Cho Ji Ho ឲ្យដឹងថា នេះជាដំណើរទស្សនកិច្ចនៅឯបរទេសលើកដំបូងរបស់លោកក្នុងមុខតំណែងនេះ។ លោកនឹងបន្តខិតខំប្រឹងប្រែងដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ​ថែមទៀត។

លោក Cho Ji Ho ក៏បានស្នើឱ្យភាគីវៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋ និងអាជីវកម្មកូរ៉េខាងត្បូងនៅវៀតណាម ព្រមទាំងលើកច្បាស់ថា ភាគីកូរ៉េខាងត្បូងប្តេជ្ញាធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ និងពលរដ្ឋវៀតណាមនៅកូរ៉េខាងត្បូង៕

បកប្រែដោយ Thanh Cong