គណៈប្រតិភូបក្សកុម្មុយនិស្ដវៀតណាមចូលរួមសិក្ខាសាលាអន្តរជាតិ "គណបក្សនយោបាយ និងសង្គមថ្មីមួយ"
កប.អនឡាញ -តបតាមការអញ្ជើញរបស់គណបក្សពលកម្មម៉ិកស៊ិក ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែកញ្ញា គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក Le Quoc Minh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណៈឃោសនាអប់រំមជ្ឈិម អគ្គនិពន្ធនាយកកាសែតប្រជាជន និងជាប្រធានសមាគមអ្នកកាសែតវៀតណាមបានអញ្ជើញទៅចូលរួមសិក្ខាសាលាអន្តរជាតិលើកទី XXVII ក្រោមប្រធានបទ " គណបក្សនយោបាយ និងសង្គមថ្មីមួយ" នៅទីក្រុងម៉ិកស៊ិក។
|
|
លោក Le Quoc Minh ថ្លែងនៅសិក្ខាសាលាអន្តរជាតិ "គណបក្សនយោបាយ និងសង្គមថ្មីមួយ" |
ថ្លែងនៅសិក្ខាសាលា លោក Le Quoc Minh បានសង្កត់ធ្ងន់ថា សិក្ខាសាលា បានក្លាយជាវេទិកាសំខាន់ពិតប្រាកដសម្រាប់ចែករំលែកបទពិសោធន៍ ពិភាក្សាអំពីបញ្ហាប្រឈមនានាសម្រាប់គណបក្សនយោបាយ បណ្តាប្រទេស និងវិធានការសម្របសម្រួលក្នុងបរិបទនៃការវិវឌ្ឍយ៉ាងស្មុគស្មាញជាច្រើន រួមគ្នាជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ និងវឌ្ឍនភាពសង្គម។
លោក Le Quoc Minh បានលើកច្បាស់ថា វៀតណាមជានិច្ចកាលជ្រើសរើសយុត្តិធម៍ និងសុចរិតភាព គាំទ្រការដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាតាមរយៈការចរចាការទូតដោយសន្តិវិធី គោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍នៃតំបន់ និងពិភពលោក។
ក្នុងឱកាសនេះ លោក Le Quoc Minh បានជួបជាមួយលោក Alberto Anaya Gutiérrez អគ្គលេខាគណបក្សពលកម្មម៉ិកស៊ិក; ជួបធ្វើការជាមួយតំណាងគណបក្សចលនាកសាងជាតិឡើងវិញ (Morena) និងលោកស្រី Sofia Carvajal ប្រធានគណៈទាក់ទងបរទេសគណបក្សបដិវត្តន៍ច្បាប់ (PRI)៕
បកប្រែដោយ Pham Diep