ជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន
កប.អនឡាញ - ដំណើរទស្សនកិច្ចផ្លូវរដ្ឋចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែសីហា ទៅកាន់ប្រទេសចិនរបស់លោក To Lam អគ្គលេខាបក្ស ប្រធានវៀតណាម បានបញ្ចប់ដោយជោគជ័យ។ ក្នុងឱកាសនេះ លោក Le Hoai Trung លេខាមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្ស បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។
អ្នកយកព័ត៌មាន៖ សូមលោកឲ្យដឹងអំពីលទ្ធផលសំខាន់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរបស់ លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម?
លោក Le Hoai Trung៖ នេះគឺជាដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងរបស់លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី១៣។ បក្ស និងរដ្ឋចិនបានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងយ៉ាងឧឡារិក ដោយបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយបក្ស រដ្ឋ ប្រជាជនវៀតណាម និងចំពោះលោក To Lam អគ្គលេខាបក្ស និងប្រធានរដ្ឋវៀតណាមផ្ទាល់។
មេដឹកនាំកំពូល នៃបក្សទាំងពីរ និងប្រទេសទាំងពីរ បានបញ្ជាក់ពីការពេញចិត្តចំពោះទំនាក់ទំនងទៅវិញទៅមក។ លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានអះអាងថា គោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាម គឺយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពកំពូលចំពោះទំនាក់ទំនងជាមួយចិន។ លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន និងថ្នាក់ដឹកនាំសំខាន់ៗរបស់ចិនបានចាត់ទុកវៀតណាមជាអាទិភាពមួយក្នុងគោលនយោបាយការទូតជាមួយប្រទេសជិតខាងរបស់ចិន។ ភាគីទាំងពីរចាត់ទុកថានេះជាជម្រើសយុទ្ធសាស្ត្ររបស់ភាគីនីមួយៗ។ ភាគីទាំងពីរបានឯកភាពបន្តរក្សាការសន្ទនាយុទ្ធសាស្ត្រកម្រិតខ្ពស់ ការកសាងទំនាក់ទំនងរវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ និងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងថ្នាក់ដឹកនាំជាន់ខ្ពស់ចិន។
ភាគីទាំងពីរបានជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពរបស់បក្សនីមួយៗ និងប្រទេសនីមួយៗ ផ្លាស់ប្តូរមតិយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ បានឯកភាពជាឯកច្ឆ័ន្ទថា ទំនាក់ទំនងវៀតណាម-ចិនមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស មានភាពវិជ្ជមាន និងលើគ្រប់ជ្រុងជ្រោយ ក្នុងរយៈពេលថ្មីៗនេះ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពលើទិសដៅសំខាន់ៗ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងការយល់ដឹងរួមគម្រិតខ្ពស់ រួមទាំងការកិច្ចព្រៀមព្រៀងសម្រេចបានរវាងលោកអគ្គលេខាបក្ស Nguyen Phu Trong និងលោកអគ្គលេខាបក្ស និងប្រធានរដ្ឋចិន Xi Jinping ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក។
|
|
លោក Le Hoai Trung លេខាមជ្ឈិមបក្ស ប្រធានទាក់ទងបរទេសមជ្ឈិមបក្ស |
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ បានយកចិត្តទុកដាក់ និងចំណាយពេលវេលាយ៉ាងច្រើន ដើម្បីពិភាក្សាអំពីទិសដៅកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យផ្សេងៗ ក្នុងនោះ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយុទ្ធសាស្ត្រ ដូចជាការទូត ការពារជាតិ សន្តិសុខ។ ពង្រីកកិច្ចសហប្រតិបត្តិការរវាងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" និងក្របខ័ណ្ឌ "ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ"; បានឯកភាពពន្លឿនការសាងសង់ "ការតភ្ជាប់រឹង" នៅវិស័យហេដ្ឋារចនាសម្ព័ន្ធ ច្រកព្រំដែន និងផ្លូវដែកឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។ ពង្រឹង "ការតភ្ជាប់ទន់" អំពីគុយឆ្លាតវៃ។ ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយឥតសំណង ដើម្បីវៀតណាមរៀបចំផែនការ និងសិក្សាអំពីលទ្ធភាពនៃផ្លូវរថភ្លើងដែលតភ្ជាប់ប្រទេសវៀតណាមជាមួយភាគខាងជើងប្រទេសចិន។ ស្រាវជ្រាវយ៉ាងសកម្ម លើការសាកល្បងច្រកព្រំដែនឆ្លាតវៃ ការសាងសង់សាកល្បងនៃតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន ក៏ដូចជាការកសាងខ្សែសង្វាក់ផលិតកម្ម និងសង្វាក់ផ្គត់ផ្គង់ប្រកបដោយសុវត្ថិភាព និងស្ថិរភាព គាំទ្រសហគ្រាសចិនដែលមានសមត្ថភាពចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចនៅវៀតណាម។
អ្នកយកព័ត៌មាន៖ តើយើងត្រូវអនុវត្តវិធានការអ្វីខ្លះ ដើម្បីពង្រីកលទ្ធផលនៃដំណើរទស្សនកិច្ចនេះ?
លោក Le Hoai Trung៖ ការពង្រីកសមិទ្ធិផលដ៏សម្បូរបែប និងសំខាន់ៗ ដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ច និងអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាននោះ គឺជាកិច្ចការសំខាន់នាពេលខាងមុខ។ ខ្ញុំគិតថា គ្រប់កម្រិត គ្រប់វិស័យ និងគ្រប់មូលដ្ឋាន ត្រូវតែយល់ជ្រួតជ្រាបអំពីសារៈសំខាន់នៃទំនាក់ទំនងវៀតណាម-ចិន ក្នុងគោលនយោបាយការបរទេសទាំងមូលគឺឯករាជ្យ ស្វ័យភាព ពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងបរទេសរបស់យើង ក៏ដូចជាសារៈសំខាន់នៃការយល់ដឹងរួមកម្រិតខ្ពស់ និងកិច្ចព្រមព្រៀងត្រូវបានសម្រេច។
ការយល់ជ្រួតជ្រាបនោះនឹងមានប្រសិទ្ធភាពជាក់ស្តែង ប្រសិនបើវាត្រូវបានផ្សាភ្ជាប់នឹងភាពសកម្ម ភាពម្ចាស់ការ និងការអនុវត្តដោយមានការច្នៃប្រឌិត ដើម្បីការយល់ដឹងរួម និងកិច្ចព្រមព្រៀងទាំងនោះពិតជារីករាលដាល និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងជូនប្រជាជន។ ក្រសួង ស្ថាប័ន និងមូលដ្ឋានចាំបាច់ត្រូវស្រាវជ្រាវ និងបង្កើតកម្មវិធីជាក់លាក់ មានផែនការ និងផែនទីបង្ហាញផ្លូវ ដើម្បីអនុវត្តឱ្យបានហ្មត់ចត់នូវការយល់ដឹងរួមកម្រិតខ្ពស់ ប្រកបដោយប្រសិទ្ធភាព។ ស្ថាប័ន និងយន្តការពាក់ព័ន្ធក៏ត្រូវពិនិត្យ ជំរុញ និងត្រួតពិនិត្យការអនុវត្តជាប្រចាំផងដែរ។
អ្នកយកព័ត៌មាន៖ សូមអរគុណ
បកប្រែដោយ Duy Hoan