ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម លោក Jose Ramos-Horta បានអញ្ជើញមកដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព និងទៅគោរពវិញ្ញាណក្ខន្ធវីរជនពលី។

លោក Jose Ramos-Horta បានចូលរួមក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងពិភាក្សាជាមួយលោក To Lam។ ក្នុងឱកាសនេះ លោក To Lam និងលោក Jose Ramos-Horta បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទ្វេភាគីសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ ទៅទស្សនាសារមន្ទីរហូជីមិញ និងចូលរួមក្នុងពិធីលៀងសាយភោជន៍ជាកិត្តិយស។ លោក Jose Ramos-Horta ក៏បានជួបសវនាការជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមផងដែរ។

leftcenterrightdel
លោក To Lam និងលោក Jose Ramos-Horta ទៅទស្សនាសារមន្ទីរហូជីមិញ

នៅក្នុងកិច្ចពិភាក្សា និងជំនួបទាំងឡាយ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនគួរឲ្យកត់សម្គាល់នៃទំនាក់ទំនងទ្វេភាគី ព្រមទាំងការផ្លាស់ប្តូរ និងជំនួបជាន់ខ្ពស់ត្រូវបានរក្សា។ អំពីទិសដៅសហប្រតិបត្តិការសំខាន់ៗនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរ និងជំនួបគ្រប់លំដាប់ថ្នាក់ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ជំរុញការរៀបចំកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការចម្រុះវៀតណាម-ទីម័រឡេស្តេថ្នាក់រដ្ឋមន្ត្រីការបរទេស ស្រាវជ្រាវ និងបន្តបង្កើតយន្តការទ្វេភាគីថ្មី សមស្របទៅនឹងតម្រូវការនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសក្តានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត ជាពិសេសវិស័យកសិកម្ម ទូរគមនាគមន៍ អប់រំ ប្រេង និងឧស្ម័ន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ទេសចរណ៍…។

អំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងតំបន់។ ថ្នាក់ដឹកនាំវៀតណាមអះអាងថា វៀតណាមគាំទ្រទីម័រឡេស្តេ ឆាប់ក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន...៕

បកប្រែដោយ Thuy Anh