ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនគួរឲ្យកត់សម្គាល់នៃទំនាក់ទំនងទ្វេភាគី។ កិច្ចពិភាក្សា និងជំនួបជាន់ខ្ពស់ត្រូវបានរក្សា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មសម្រេចបានលទ្ធផលល្អ ទំហំនៃការនាំចេញ និងនាំចូលនៃប្រទេសទាំងពីរកើនឡើងជាង ១៥.៩ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៣។

អំពីទិសដៅសហប្រតិបត្តិការសំខាន់ៗនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរ និងជំនួបគ្រប់លំដាប់ថ្នាក់ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ជំរុញការរៀបចំកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការចម្រុះវៀតណាម-ទីម័រឡេស្តេថ្នាក់រដ្ឋមន្ត្រីការបរទេស ហើយស្រាវជ្រាវ និងបង្កើតយន្តការទ្វេភាគីថ្មី សមស្របទៅនឹងតម្រូវការនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក To Lam និងលោក José Ramos-Horta

លោក To Lam ស្នើឲ្យភាគីទាំងពីរបន្ត ឬចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាថ្មីស្តីពីការធ្វើពាណិជ្ជកម្មអង្ករ លើកទឹកចិត្តទីម័រឡេស្តេបង្កើនការនាំចូលផលិតផលប្រកបដោយគុណភាពខ្ពស់របស់វៀតណាម ហើយទីម័រឡេស្តេឆាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី (ចុះហត្ថលេខាក្នុងឆ្នាំ២០១៣) បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាម ពង្រីកអាជីវកម្ម និងវិនិយោគនៅទីម័រឡេស្តេ។

លោក José Ramos-Horta បានឯកភាពលើការជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដ៏មានសក្តានុពល។ លោក José Ramos-Horta បានថ្លែងអំណរគុណ និងសង្ឃឹមថា វៀតណាមនឹងបន្តចែករំលែកបទពិសោធន៍ និងគាំទ្រទីម័រឡេស្តេក្នុងការអភិវឌ្ឍធនធានមនុស្ស ធានាសន្តិសុខស្បៀង លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។

ភាគីទាំងពីរក៏ឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត ជាពិសេសវិស័យកសិកម្ម នេសាទ ទូរគមនាគមន៍ អប់រំ ប្រេង និងឧស្ម័ន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ទេសចរណ៍ ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន…។

ចំពោះបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងតំបន់។

អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរប្តេជ្ញាបន្តគាំទ្រការគោរពច្បាប់ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត និងដោះស្រាយជំលោះដោយសន្តិវិធីដោយ ស្របតាមច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) អនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ចរចាអំពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ចូលរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ក្នុងតំបន់។

បន្ទាប់ពីកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការទ្វេភាគីសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។

*នារសៀលថ្ងៃទី១ ខែសីហា នៅទីស្នាក់ការរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបសន្ទនាជាមួយលោក José Ramos-Horta ប្រធានាធិបតីទីម័រឡេស្តេ។

leftcenterrightdel
លោក Tran Thanh Man ជួបសន្ទនាជាមួយលោក José Ramos-Horta (រូបថត៖ vnanet.vn)

នៅក្នុងជំនួបនេះ លោក Tran Thanh Man បានបញ្ជាក់ថា រដ្ឋសភាវៀតណាមគាំទ្រ ហើយនឹងបង្កលក្ខណៈអំណោយផលសម្រាប់ជំរុញការចុះហត្ថលេខា និងអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋសភាបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ បង្កើនការយល់ដឹង ការផ្លាស់ប្តូរវប្បធម៌ និងជំនួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ ជំរុញការរៀបចំកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការចម្រុះវៀតណាម-ទីម័រឡេស្តេ ដើម្បីពិនិត្យ ស្រាវជ្រាវ និងលើកឡើងវិធានការជាក់ស្ដែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។

លោក Tran Thanh Man សង្ឃឹមថា លោក José Ramos-Horta នឹងគាំទ្រសភានៃប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍រវាងគណៈកម្មាធិការជំនាញ និងសមាជិកសភា ដើម្បីលើកកម្ពស់ការយល់ដឹង និងចែករំលែកបទពិសោធន៍ក្នុងសកម្មភាពនៃសភា និងបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់គ្នា  ព្រមទាំង បង្កើនកិច្ចសហប្រតិបត្តិ ការជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាពហុភាគី ...

រីឯខ្លួនវិញ លោក José Ramos-Horta បានសង្កត់ធ្ងន់ថា ទីម័រឡេស្តេវាយតំលៃខ្ពស់ និងមានបំណងចង់ជម្រុញថែមទៀតនូវទំនាក់ទំនងមិត្តភាពល្អជាមួយវៀតណាមលើវិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង ហើយមានបំណងចង់រៀនពីបទពិសោធន៍ក្នុងវិស័យដែលវៀតណាមកំពុងមានប្រៀបខ្លាំង។ ដោយអះអាងថា ភាគីទាំងពីរនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ លោក José Ramos-Horta សង្ឃឹមថា រដ្ឋសភាវៀតណាមនឹងគាំទ្រសកម្មភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យដែលទីម័រឡេស្តេមានតម្រូវការ៕

បកប្រែដោយ Thuy Anh