គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងក្រុមគ្រួសារ សូមជម្រាបជូនដំណឹងថា៖

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong (រូបថត៖ vnanet.vn)

លោក Nguyen Phu Trong អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម កើតថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៤៤ ស្រុកកំណើត៖ ឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ។ ទីលំនៅអចិន្ត្រៃយ៍នៅផ្ទះលេខ ៥ ផ្លូវ Thien Quang សង្កាត់ Nguyen Du ស្រុក Hai Ba Trung ទីក្រុងហាណូយ។ ចូលរួមបំពេញការងារចាប់តាំងពីឆ្នាំ១៩៦៧; បានក្លាយជាបក្ខជនបក្សកុម្មុយនិស្តវៀតណាមនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៦៧។ សមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១២, ១៣, ១៤, ១៥, ១៦, ១៧, ១៨; សមាជិកនៃការិយាល័យនយោបាយនីតិកាលទី ៨, ៩, ១០, ១១, ១២, ១៣; ចូលរួមអចិន្ត្រៃយ៍ការិយាល័យនយោបាយនីតិកាលទី ៨; ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នីតិកាលទី ១១, ១២; អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១១, ១២, ១៣; ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អាណត្តិ ២០១៦ - ២០២១; ប្រធានក្រុមប្រឹក្សាការពារជាតិសន្តិសុខ; លេខាគណៈកម្មាធិការ​បក្សយោធាមជ្ឈិម; សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សនគរបាលមជ្ឈិម; ប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិមស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ សមាជិករដ្ឋសភានីតិកាលទី ១១, ១២, ១៣, ១៤, ១៥ ។

លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានទទួលមរណភាពនៅវេលាម៉ោង ១៣ និង ៣៨ នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យយោធាលេខ ១០៨ ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក្តីពីសំណាក់ក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត រួមជាមួយការយកចិត្តទុកដាក់ជាទីបំផុតរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងក្រុមគ្រួសារក៏ដោយ។

ក្នុងរយៈពេលជិត ៦០ ឆ្នាំបំពេញការងា លោកបានរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្ស និងប្រទេសជាតិ។ លោកបានទទួលគ្រឿងឥស្សរិយយសផ្កាយមាសពីបក្ស និងរដ្ឋ និងគ្រឿងឥស្សរិយយសជាច្រើនផ្សេងទៀតពីប្រទេសវៀតណាម និងអន្តរជាតិ។

មរណភាពរបស់លោក  គឺជាការបាត់បង់ដ៏ធំធេងចំពោះបក្ស រដ្ឋ ប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់លោក។ ដើម្បីសម្តែងនូវសមានចិត្តសោកសៅ និងសេចក្តីនឹករលឹកលោកអគ្គលេខាបក្ស Nguyen Phu Trong គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានសម្រេចចិត្តរៀបចំពិធីបុណ្យសពរបស់លោក Nguyen Phu Trong ជាពិធីកាន់ទុក្ខថ្នាក់ជាតិ។

ពិធីគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong ប្រព្រឹត្តទៅនៅអាគាររៀបចំបុណ្យសពថ្នាក់ជាតិលេខ ៥ វិថី Tran Thanh Tong នៃរដ្ឋធានីហាណូយ ចាប់ពីម៉ោង ៧៖០០ ព្រឹក ដល់ ១០៖០០ យប់ នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤ និងចាប់ពីម៉ោង ៧៖០០ ព្រឹក ដល់ម៉ោង ១៣៖០០   ថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ២០២៤ ។

ពិធីរំលឹកវិញ្ញាណក្ខន្ធលោក Nguyen Phu Trong បានប្រព្រឹត្តទៅនៅម៉ោង ១៣៖០០ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅអាគាររៀបចំបុណ្យសពថ្នាក់ជាតិលេខ ៥ វិថី Tran Thanh Tong នៃរដ្ឋធានីហាណូយ។

ពិធីបញ្ចុះសពនៅម៉ោង ១៥៖០០ ថ្ងៃដដែលនៅទីបញ្ចុះសព Mai Dich ទីក្រុងហាណូយ។

បកប្រែដោយ Duy Hoan