សម័យប្រជុំនេះ ធ្វើឡើងក្នុងទម្រង់ផ្ទាល់ផង និងតាមប្រព័ន្ធអ៊ីនធឺណែតផង ដោយតភ្ជាប់ពីទីស្នាក់ការរដ្ឋាភិបាលទៅកាន់ខេត្ត-ក្រុងទាំង ៦៣ ទូទាំងប្រទេស។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងសម័យប្រជុំ (រូបថត៖ vnanet.vn)

ថ្លែងមតិក្នុងសម័យប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា ការកែទម្រង់រដ្ឋបាលគឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចរបកគំហើញយុទ្ធសាស្ត្រចំនួន ៣ នៃប្រទេសជាតិ។ លោកសង្កត់ធ្ងន់លើការកសាងប្រព័ន្ធរដ្ឋបាលតាមទិសដៅប្រជាធិបតេយ្យ វិជ្ជាជីវៈ ទំនើប ប្រសិទ្ធភាព សុចរិតភាព និងបម្រើប្រជាជន។ ទស្សនៈគឺប្រកាន់យកប្រជាជន និងអង្គភាពអាជីវកម្ម​ជាមជ្ឈភាព។ បើតាមលោកនាយករដ្ឋមន្ត្រី ក្នុងរយៈពេលកន្លងមក ការងារកំណែទម្រង់រដ្ឋបាលទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន រួមចំណែកកែលម្អបរិយាកាសវិនិយោគអាជីវកម្ម និងកាត់បន្ថយការអាក់ខានសម្រាប់ប្រជាជន និងអង្គភាពអាជីវកម្ម។

leftcenterrightdel
ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ baochinhphu.vn)

ស្តីពីភារកិច្ច និងដំណោះស្រាយនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីស្នើឲ្យខេត្តទីក្រុងជំរុញការពិនិត្យឡើងវិញ និងលុបបំបាត់ការលំបាកខាងយន្តការ និងគោលនយោបាយក្នុងការប្រមូលធនធាន បង្កើនការសន្ទនា ការចែករំលែក និងការដោះស្រាយបញ្ហាដែលកើតឡើង ដើម្បីជំរុញការអភិវឌ្ឍ ពង្រីកផលិតកម្ម ធ្វើអាជីវកម្ម និងបង្កើតការងារសម្រាប់ប្រជាជន។ ទន្ទឹមនឹងនោះ លើកកម្ពស់រដ្ឋបាលសាធារណៈ ពង្រឹងវិន័យសេវាសាធារណៈ និងលុបបំបាត់ភាពអវិជ្ជមាន លើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថល ការកសាងរដ្ឋាភិបាលឌីជីថល សង្គមឌីជីថល ពលរដ្ឋឌីជីថល... ជំរុញការអនុវត្តមិនប្រើសាច់ប្រាក់ក្នុងការចំណាយហិរញ្ញវត្ថុ ប្រយុទ្ធប្រឆាំងនឹងភាពអវិជ្ជមាន និងកាត់បន្ថយការចំណាយលើ​ការ​បំពេញ​នីតិវិធី។

សម័យប្រជុំបានវាយតម្លៃលទ្ធផលនៃការអនុវត្តការងារកំណែទម្រង់រដ្ឋបាលក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៤ ពិភាក្សាអំពីទិសដៅ និងភារកិច្ចសម្រាប់ប៉ុន្មានខែចុងឆ្នាំ ២០២៤ និងដំណោះស្រាយដើម្បីជំនះពុះពារលើការលំបាកឧបសគ្គក្នុងការអនុវត្តការងារកំណែទម្រង់រដ្ឋបាលនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang