មានប្រសាសនៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ដ្រី បានឲ្យដឹងថា នៅឯសម័យប្រជុំនេះ រដ្ឋសភាវាយតម្លៃខ្ពស់ចំពោះការដឹកនាំ ការគ្រប់គ្រង និងការអនុវត្តភារកិច្ច និងដំណោះស្រាយរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា។ ព្រមទាំងកោតសរសើរចំពោះស្មារតីខិតខំប្រឹងប្រែងរបស់ស្ថាប័ន សហគមន៍ធុរកិច្ច និងប្រជាជនគ្រប់មជ្ឈដ្ឋានដែលបានចូលរួមចំណែកក្នុងការអនុវត្តការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅឆ្នាំ២០២៣ និងប៉ុន្មានខែដើមឆ្នាំ២០២៤...

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ Thot Not

ដោយកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះការងារនៅ ៦ ខែដើមឆ្នាំ ២០២៤ មក ទីក្រុង Can Tho សម្រេចបានលទ្ធផលសំខាន់ៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ តាងនាមរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះសមិទ្ធផលដែលគណៈ​កម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន កងទ័ពនិងប្រជាជនទីក្រុងរួមចំណែកយ៉ាងសកម្មក្នុងសមិទ្ធផលរួមរបស់ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទីក្រុង Can Tho កំពុងផ្ដោតលើការវិនិយោគ និងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម និងលក្ខខណ្ឌចាំបាច់ដើម្បីឆាប់ក្លាយជាតំបន់កំណើនថ្មីរបស់ប្រទេសជាតិ។

អំពីភារកិច្ចនិងដំណោះស្រាយជាក់លាក់ដើម្បីអភិវឌ្ឍន៍ទីក្រុង Can Tho លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យថ្នាក់ដឹកនាំទីក្រុងផ្តោតលើការដឹកនាំស្ថាប័ន អង្គភាព អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឲ្យអនុវត្តយ៉ាងខ្លាំងក្លានូវភារកិច្ច និងដំណោះស្រាយលើវិស័យជាច្រើនដោយឈរលើសេចក្តីសម្រេចចិត្តរបស់បក្ស រដ្ឋសភា រដ្ឋាភិបាល ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី និងសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សទីក្រុង Can Tho ជារៀងរាល់ឆ្នាំ និងពេញមួយអាណត្តិ ព្រមទាំង​ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីសម្រេចបាននូវរាល់គោលដៅដែលបានកំណត់។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងអ្នកបោះឆ្នោតនៅខ័ណ្ឌ Thot Not ទីក្រុង Can Tho (រូបថត៖ vnanet.vn)

* បន្ដកម្មវិធីធ្វើការនៅតំបន់ដីសណ្តទន្លេ Cuu Long ក្នុងឱកាសរំលឹកខួបលើកទី៧៧ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ / ២៧ កក្កដា ២០២៤) លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញទៅសួរសុខទុក្ខគ្រួសារយុទ្ធជនពលី Nguyen Dinh Hoa និងគ្រួសារយុទ្ធជនពិការ Le Minh Sang នៅសង្កាត់ Thot Not ខ័ណ្ឌ Thot Not ទីក្រុង Can Tho។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញទៅសួរសុខទុក្ខគ្រួសាររបស់យុទ្ធជនពលី Nguyen Dinh Hoa (រូបថត៖ vnanet.vn)

នៅក្នុងជំនួបទាំងនេះ លោកនាយករដ្ឋមន្ត្រី បានអះអាងថា បក្ស រដ្ឋ និងប្រជាជនចងចាំនិងដឹងគុណជានិច្ចចំពោះអ្នកមានគុណូបការៈចំពោះបដិវត្តន៍ និងអនុវត្ដបានល្អនូវការតបស្នងសងគុណ។ លោកនាយករដ្ឋមន្ដ្រី ស្នើឱ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានចលនាប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ និងថែទាំគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយឱ្យមានជីវភាពល្អប្រសើរទាំងសម្ភារៈនិងស្មារតី។ លោកនាយករដ្ឋមន្រ្តី សង្ឃឹមថា ញាតិមិត្តរបស់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយមានសុខភាពល្អបរិបូរណ៍ ហើយជាគំរូល្អសម្រាប់យុវជនជំនាន់ក្រោយសិក្សា និងលើកទឹកចិត្តបងប្អូនជនរួមជាតិក្នុងការកសាងគ្រួសារ​សុភមង្គល រួមចំណែកក្នុងការកសាងមាតុភូមិឲ្យកាន់តែរីកចម្រើន៕

បកប្រែដោយ Pham Diep