leftcenterrightdel
ពិធីទទួលស្វាគមន៍លោក To Lam ប្រធានរដ្ឋវៀតណាម នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (រូបថត៖ vnanet.vn)

leftcenterrightdel
ពិធីទទួលស្វាគមន៍លោក To Lam ប្រធានរដ្ឋវៀតណាម នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (រូបថត៖ vnanet.vn)

ទទួលស្វាគមន៍លោក To Lam ប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ភាគីកម្ពុជាមាន​លោក គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង; លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍; លោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម និងមន្ត្រីក្រសួងការបរទេសកម្ពុជាមួយ​ចំនួន​ទៀត។

leftcenterrightdel
ពិធីទទួលស្វាគមន៍លោក To Lam ប្រធានរដ្ឋវៀតណាម នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (រូបថត៖ vnanet.vn)

leftcenterrightdel
ពិធីទទួលស្វាគមន៍លោក To Lam ប្រធានរដ្ឋវៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (រូបថត៖ vnanet.vn)

ភាគីវៀតណាមមាន លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា និងកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ អាណិកជនវៀតណាមនៅកម្ពុជាជាច្រើនក៏មានវត្តមាននៅអាកាសយានដ្ឋានដើម្បីទទួលស្វាគមន៍លោក To Lam ប្រធានរដ្ឋវៀតណាមផងដែរ។

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក To Lam ប្រធានរដ្ឋវៀតណាម ទៅកាន់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងឱ្យកាន់តំណែងថ្មី។ ការដែលលោកប្រធានរដ្ឋដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាគឺមានអត្ថន័យ​សំខាន់ ដែលជាព្រឹតិ្តការណ៍មួយដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា ឲ្យកាន់តែស៊ីជម្រៅ តាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរយូរអង្វែង” រួមចំណែកពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្ររវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា។

leftcenterrightdel
ពិធីទទួលស្វាគមន៍លោក To Lam ប្រធានរដ្ឋវៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (រូបថត៖ vnanet.vn)

ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោក To Lam ប្រធានរដ្ឋវៀតណាម នឹងចូលក្រាបបង្គំគាល់ និងព្រះរាជសវនាការដាច់ដោយឡែកជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ លោក To Lam ប្រធានរដ្ឋវៀតណាមក៏នឹងជួបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ លោក To Lam ប្រធានរដ្ឋវៀតណាម នឹងអញ្ជើញទៅទស្សនកិច្ចនៅស្ថានទូតវៀតណាម និងជួបជាមួយតំណាងសហគមន៍វៀតណាមប្រចាំនៅកម្ពុជា និងសកម្មភាពសំខាន់ៗមួយចំនួនទៀត៕

បកប្រែដោយ Thanh Cong