ថ្លែងមតិក្នុងកិច្ចប្រជុំ លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេស បានអះអាងថា ពិភពលោកកំពុងប្រឈមមុខនឹងរបត់មួយទៅកាន់ស្ថានភាពថ្មី ពហុប៉ូល ពហុមជ្ឈភាព ពហុកម្រិត។ ជាពិសេស ការប្រកួតប្រជែងភូមិសាស្ត្រកាន់តែខ្លាំងឡើង ចំណុចក្តៅកាន់តែស្មុគ្រស្មាញ ហើយបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនមែនប្រពៃណីកាន់តែច្បាស់។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេស ថ្លែងនៅក្នុងកិច្ចប្រជុំ

ក្នុងបរិបទនោះ ប្រទេសនានាចាត់ទុកការទូតវប្បធម៌ជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការខ្វែងគំនិតគ្នា បង្កើនការយល់ដឹង កសាងទំនុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការ។ ជាមួយនឹងឋានៈ និងកិត្យានុភាពថ្មី រួមជាមួយនឹងការទាមទាររបស់ប្រទេសក្នុងបរិបទថ្មី ជាងពេលណាៗទាំងអស់ ទំនាក់ទំនងការទូតវប្បធម៌ពិតជាត្រូវបានដាក់ឱ្យស្មើនឹងការទូតនយោបាយ និងការទូតសេដ្ឋកិច្ច រួមចំណែកដល់ការអនុវត្តគោលនយោបាយការបរទេសប្រកបដោយជោគជ័យ បម្រើគោលដៅរបស់ប្រទេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ទន្ទឹមនឹងនោះ លើកកំពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិ។

ការទូតវប្បធម៌គឺជាធាតុផ្សំដ៏សំខាន់នៃគោលនយោបាយការទូតវៀតណាមដ៏ទូលំទូលាយ និងទំនើប ដែលក្នុងនោះការទូតនយោបាយជាកម្លាំងសំខាន់ ការទូតសេដ្ឋកិច្ចគឺជារបកគំហើញ ហើយការទូតវប្បធម៌គឺជាមូលដ្ឋានគ្រឹះខាងស្មារតីបង្កើតអត្តសញ្ញាណការទូតវៀតណាម។ បាវចនា "ការទូតវប្បធម៌ផ្តោតលើមូលដ្ឋាន ប្រជាជន និងធុរកិច្ច" ហើយការទូតវប្បធម៌គឺជាដំណើរការជាប្រចាំ និងជាភារកិច្ចនៃប្រព័ន្ធនយោបាយទាំងមូល៕

បកប្រែដោយ Huyen Trang