នាពេលថ្មីៗនេះ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំង គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក Do Van Chien - សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានជួបធ្វើការជាមួយ លោក Taylan Coskun សមាជិកការិយាល័យនយោបាយ នៃបក្សកុម្មុយនិស្តបារាំង លោក Vincent Boulet ប្រធានគណៈទាក់ទងបរទេសនៃបក្សកុម្មុយនិស្តបារាំង លោក Thierry Beaudet ប្រធានក្រុមប្រឹក្សាកិច្ចការសេដ្ឋកិច្ច សង្គម និងបរិស្ថាន (CESE) និងជាប្រធានសមាគមមិត្តភាពបារាំង-វៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំធ្វើការរវាងគណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម និងបក្សកុម្មុយនិស្តបារាំង

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមក្នុងគោលបំណងរួមចំណែកពង្រឹងថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំង ពង្រឹង និងជំរុញទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សនយោបាយនៅបារាំង កិច្ចសហប្រតិបត្តិការរវាងរណសិរ្សមាតុភូមិវៀតណាម និងក្រុមប្រឹក្សាសេដ្ឋកិច្ច កិច្ចការសង្គម និងបរិស្ថាន បារាំង (CESE) ជំរុញសកម្មភាពការទូតរវាងប្រជាជន និងប្រជាជន និងការងារកៀងគរប្រជាជនវៀតណាមនៅបរទេស។

ក្នុងជំនួបនេះ លោក Do Van Chien បានជម្រាបជូនអំពីសមិទ្ធិផលរបស់វៀតណាមក្រោយរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ថ្មី ស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមនាពេលបច្ចុប្បន្ន និងការងារកសាងបក្ស គោលនយោបាយការបរទេស ស្ថានភាពប្រតិបត្តិការរណសិរ្សមាតុភូមិវៀតណាម និងការត្រៀមរៀបចំសម្រាប់មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាមលើកទី១០។

លោកប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំង បានអភិវឌ្ឍយ៉ាងល្អលើវិស័យជាច្រើន រួមទាំងទំនាក់ទំនងជាប្រពៃណី ទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សកុម្មុយនិស្តបារាំង និងរវាងប្រជាជននៃប្រទេសទាំងពីរ ត្រូវបានពូនជ្រំដោយឥតឈប់ឈរ ទំនាក់ទំនងសហប្រតិបត្តិការរវាងរណសិរ្សមាតុភូមិវៀតណាម និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងបរិស្ថានបារាំង កាន់តែមានភាពជាក់ស្តែង និងមានប្រសិទ្ធភាព។

ដៃគូបារាំងបានអះអាងថា ដំណើរទស្សនកិច្ចលើកនេះ របស់គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងវៀតណាម និងបារាំង បន្ទាប់ពីជាង៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និង១០ឆ្នាំនៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាសាស្ត្រ។

ភាគីនានាក៏បានសម្តែងការចាប់អារម្មណ៍ និងកោតសរសើរចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏ដូចជាការពង្រីក និងធ្វើឱ្យទំនាក់ទំនងបរទេសកាន់តែស៊ីជម្រៅ ព្រមទាំងបានអះអាងថា ប្រទេសទាំងពីរនៅតែមានឱកាសច្រើនក្នុងការអភិវឌ្ឍទំនាក់ទំនងកាន់តែស៊ីជម្រៅ និងសំខាន់ជាងនេះទៅទៀត។ ភាគីនានាក៏បានចែករំលែកទស្សនៈជាច្រើនរបស់វៀតណាមអំពីកំណើនសេដ្ឋកិច្ចតែងតែដើរទន្ទឹមគ្នាជាមួយនឹងវឌ្ឍនភាពសង្គម និងការការពារបរិស្ថាន ដោយយកប្រជាជនជាស្នូលក្នុងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ គោរពច្បាប់អន្តរជាតិ ដោះស្រាយជម្លោះដោយសន្តិវិធី និងទទួលស្គាល់ការរួមចំណែកជាវិជ្ជមានរបស់សហគមន៍ជនជាតិវៀតណាមនៅបារាំងចំពោះភាពរីកចម្រើន និងវិបុលភាពរបស់បារាំង ក៏ដូចជាទំនាក់ទំនងបារាំង-វៀតណាម។

ភាគីទាំងពីរបានពិភាក្សា និងឯកភាពលើវិធានការមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើបណ្តាញបក្ស និងការទូតរវាងប្រជាជន និងប្រជាជន ជាពិសេសកិច្ចសហប្រតិបត្តិការរវាងរណសិរ្សមាតុភូមិវៀតណាម និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងបរិស្ថានបារាំង។/.

បកប្រែដោយ Thanh Cong