មានប្រសាសន៍នៅសន្និសីទ លោកនាយករដ្ឋមន្ត្រីឲ្យដឹងថា ផែនការនគរូបនីយកម្មខេត្ត Hung Yen ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ត្រូវបានរៀបចំយ៉ាងល្អិតល្អន់និងវិទ្យាសាស្ត្រ ​ចក្ខុវិស័យរយៈពេលវែងដោយ​ឈរ​លើមូលដ្ឋាននៃការលើកកម្ពស់សក្តានុពលរបស់ខេត្ដ។  

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិក្នុងសន្និសីទប្រកាសផែនការនគរូបនីយកម្មខេត្ត Hung Yen (រូបថត៖ vnanet.vn)

ផែនការនគរូបនីយកម្មនេះបានអនុវត្ដជាក់ស្ដែងនូវសេចក្តីសម្រេចចិត្តលេខ 30-NQ/TW ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ របស់ការិយាល័យនយោបាយស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិនិងសន្តិសុខនៅតំបន់ដីសណ្ដទន្លេ Hong ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥  ព្រមទាំងបង្ហាញពីបំណងប្រាថ្នានៃខេត្ដ Hung Yen ក្នុងការសម្រេចឲ្យបាននូវគោលដៅក្លាយជាខេត្ដស្រស់ស្អាត ធូធារ ទំនើប អរិយធម៌ វិបុលភាព សុភមង្គលនិងលើកតម្កើងតម្លៃវប្បធម៌របស់ខេត្ដ។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យខេត្ដ Hung Yen ត្រូវផ្តោតលើការកៀងគរ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញកំណើន បង្កើតរបកគំហើញនៅក្នុងការបង្កើនកំណើនថ្មី។ ខេត្តត្រូវបង្កើនការវិនិយោគនិងអភិវឌ្ឍធនធានមនុស្ស; ពង្រឹងការតភ្ជាប់ក្នុងស្រុក តំបន់និងអន្តរជាតិ តាមរយៈប្រព័ន្ធចរាចរណ៍ ខ្សែសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ដ Hung Yen ជំរុញការអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រស៊ីសង្វាក់គ្នា និងបរិយាប័ន្ន។ ផ្តោតសំខាន់លើការអភិវឌ្ឍន៍ឧស្សាហកម្មដើម្បីបម្រើដល់ការកែច្នៃ ខ្សែសង្វាក់ផលិតនិងខ្សែសង្វាក់ផ្គត់ផ្គង់  ជាពិសេសវិស័យឧស្សាហកម្មមានប្រៀបខ្លាំង។ ឆ្លៀតយកសក្តានុពលនិងឱកាសប្រកួតប្រជែង។ ជំរុញការអនុវត្តកម្មវិធីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្ដន៍; បង្កើតការងារសម្រាប់ប្រជាជនមានជីវភាពរស់នៅស្ថិរភាពនិងអភិវឌ្ឍន៍។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក Nguyen Chi Dung រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគប្រគល់សេចក្តីសម្រេចអនុម័តផែនការនគរូបនីយកម្មដល់ថ្នាក់ដឹកនាំខេត្ត Hung Yen (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី សង្ឃឹមថា ខេត្ដ Hung Yen នឹងបន្តកែលម្អបរិយាកាសវិនិយោគធុរកិច្ច ដោយផ្តោតសំខាន់លើការកំណែទម្រង់  សម្រួលនីតិវិធីរដ្ឋបាល បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មក្នុងការសិក្សា បង្កើតគម្រោងវិនិយោគ ផលិតកម្ម និងអាជីវកម្ម ក៏ដូចជាធ្វើបានល្អក្នុងការទាក់ទាញការវិនិយោគ ជាពិសេសអ្នកវិនិយោគធំៗ។

លោកនាយករដ្ឋមន្ត្រីជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍន៍ដ៏ខ្លាំងក្លាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ  ខេត្ត Hung Yen នឹងក្លាយជាខេត្តឧស្សាហកម្មទំនើប និងទំហំសេដ្ឋកិច្ច និងកម្រិតអភិវឌ្ឍន៍ស្ថិតក្នុងក្រុមឈានមុខគេនៅទូទាំងប្រទេស។

* នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនហាណូយ-ហាយផុង តភ្ជាប់ជាមួយផ្លូវល្បឿនលឿន Cau Gie - Ninh Binh។ ផ្លូវនេះមានប្រវែង ២៣,៨៣ គីឡូម៉ែត្រ ដោយមានទុនវិនិយោគសរុបជាង ១,៧៧៩ ពាន់លានដុង៕

បកប្រែដោយ Pham Diep