លោក Le Hong Quang សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត An Giang បានឲ្យដឹងថា ទោះបីជាមានការលំបាកជាច្រើនក៏ដោយ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្ត An Giang មានការរីកចម្រើនលើគ្រប់វិស័យ សុខុមាលភាពសង្គមត្រូវបានធានា ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានធ្វើឲ្យប្រសើរឡើង អត្រានៃភាពក្រីក្រគឺ ២.០៧% ទាបជាងមធ្យមជាតិ ២.៩៣%  ការការពារជាតិ សន្តិសុខ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិត្រូវបានរក្សា។

leftcenterrightdel
លោក To Lam និងកម្មាភិបាលស្នូលនៃខេត្ត An Giang (រូបថត៖ vnanet.vn)

ដោយមានសេចក្តីសោមនស្យរីករាយជាមួយនឹងលទ្ធផលវិជ្ជមានដែលខេត្ត An Giang សម្រេចបាននាពេលកន្លងមកនេះ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ខេត្ត An Giang នៅមានសក្តានុពល និងលក្ខខណ្ឌល្អជាច្រើនសម្រាប់ការអភិវឌ្ឍ ហើយសង្ឃឹមថា ប្រៀបខ្លាំងរបស់ខេត្តបន្តត្រូវបានពង្រីកប្រកបដោយប្រសិទ្ធភាព ចូលរួមចំណែកដល់ការអភិវឌ្ឍរួមនៃតំបន់ដីសណ្តទន្លេ Cuu Long និងប្រទេស។

លោកប្រធានរដ្ឋបានស្នើឲ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរខេត្ត An Giang បង្កើនការកសាង និងកែទម្រង់បក្ស និងលើកកំពស់សមត្ថភាពប្រយុទ្ធរបស់អង្គការបក្សនៅមូលដ្ឋាន ពង្រីកកម្លាំងមហាសាមគ្គីជាតិ បង្កើតការស្រុះចិត្តគំនិត ការប្តេជ្ញាចិត្ត និងឯកភាពពីប្រជាជនដល់អាជ្ញធរ គោរពច្បាប់ អនុវត្តឲ្យបានល្អនូវសិទ្ធិប្រជាធិបតេយ្យ និងសុខុមាលភាពសង្គម ថែទាំជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន ជាពិសេសប្រជាជននៅតំបន់ដាច់ស្រយាល ព្រំដែន និងជនជាតិដែលនៅតែមានស្ថានភាពលំបាក។

leftcenterrightdel
លោក To Lam ទៅសួរសុខទុក្ខ និងជូនអំណោយដល់ក្រុមគ្រួសាររបស់លោក Vo Dai Nhan និងលោកស្រី Vo Thi Van (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋមានជំនឿថា គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត An Giang នឹងអនុវត្តប្រកបដោយជោគជ័យនូវគោលដៅ និងភារកិច្ចដែលបានកំណត់ដោយមហាសន្និបាតបក្សខេត្ត ចូលរួមចំណែកដល់ជ័យជំនះរបស់សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣។

ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធាន និងគណៈប្រតិភូបានទៅសួរសុខទុក្ខគ្រួសារលោក Vo Dai Nhan និងលោកស្រី Vo Thi Van ជាគ្រួសារដែលមានគុណបំណាច់ចំពោះបដិវត្តន៍នៅទីក្រុង Long Xuyen៕

បកប្រែដោយ Thuy Anh