ក្នុងលិខិតនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអះអាងថា សន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហព័ន្ធរុស្ស៊ី គឺជាឯកសារប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ និងជានិមិត្តរូបនៃការចាប់ផ្តើមដំណាក់កាលថ្មីក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

leftcenterrightdel
រូបថតឧទាហរណ៍៖ mofa.gov.vn

ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរបានខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ពូនជ្រំចំណងមិត្តភាពរឹងមាំ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្តែងនូវជំនឿជាក់ថា ការរំលឹកខួបលើកទី ៣០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញានេះនឹងបើកដំណាក់កាលថ្មីនៃការអភិវឌ្ឍ ជាមួយនឹងការជឿទុកចិត្ត ភាពជាក់ស្តែង និងប្រសិទ្ធភាពកាន់តែខ្ពស់រវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។

ក្នុងឱកាសនេះ លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ក៏បានផ្លាស់ប្តូរលិខិតអបអរសាទរជាមួយលោក Sergey Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី៕

បកប្រែដោយ Huyen Trang