សន្និសីទបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ក្រោមប្រធានបទ “សហគ្រាសរដ្ឋចូលរួមចំណែកជំរុញកំណើន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាតុល្យភាពសំខាន់ៗនៃខឿនសេដ្ឋកិច្ច”។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិក្នុងសន្និសីទ (រូបថត៖ vnanet.vn)

ថ្លែងមតិនៅសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា សហគ្រាសរដ្ឋត្រូវតែកំណត់យ៉ាងច្បាស់លាស់នូវតួនាទីឈានមុខក្នុងសេដ្ឋកិច្ចរដ្ឋ សហគ្រាសរដ្ឋគឺជាកម្លាំងស្នូលសម្រាប់ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម; បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងនានា បង្កើតរចនាសម្ព័ន្ធយុទ្ធសាស្ត្រអភិវឌ្ឍន៍ ផែនការផលិតកម្ម ធ្វើអាជីវកម្ម និងវិនិយោគអភិវឌ្ឍន៍ឡើងវិញ។ លើសពីនេះ សហគ្រាសរដ្ឋត្រូវពន្លឿនវឌ្ឍនភាព និងលើកកំពស់គុណភាព និងប្រសិទ្ធភាពនៃគម្រោងវិនិយោគអភិវឌ្ឍន៍ ដោយផ្តល់អាទិភាពដល់ការបង្កើត និងអភិវឌ្ឍកម្លាំងរបស់សហគ្រាសជនជាតិ និងខ្នាតធំ ដើម្បីលើកកំពស់តួនាទីឈានមុខនៃឧស្សាហកម្ម និងវិស័យសំខាន់ៗមួយចំនួន ជាមួយនឹងគុណសម្បត្តិប្រកួតប្រជែង និងសមត្ថភាពក្នុងការដឹកនាំដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេស។

ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសហគ្រាសរដ្ឋអនុវត្តការការឈានមុខ ៥ យ៉ាង៖ ឈានមុខក្នុងការច្នៃប្រឌិត ការអនុវត្ត និងធ្វើជាម្ចាស់វិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងយុគសម័យឧស្សាហកម្ម ៤.០;  ឈានមុខក្នុងការធ្វើសមាហរណកម្មអន្តរជាតិ និងការវិនិយោគប្រកបដោយប្រសិទ្ធភាពនៅបរទេស;  ឈានមុខក្នុងការទាញយកធនធានរបស់ប្រទេសប្រកបដោយប្រសិទ្ធភាព;  ឈានមុខក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ និងការគ្រប់គ្រងឆ្លាតវៃក្នុងការអភិវឌ្ឍអង្គភាពអាជីវកម្ម; ឈានមុខក្នុងការស្រាវជ្រាវ លើកសំណើរ និងអនុវត្តយន្តការ និងគោលនយោបាយក្នុងការអភិវឌ្ឍប្រទេស៕

បកប្រែដោយ Huyen Trang