ព្រឹត្តិការណ៍នេះ ក៏ជាសន្និសីទពេញអង្គលើកទី ៣ របស់ PCA ក្នុងប្រវត្តិសាស្ត្រ ១២៥ ឆ្នាំរបស់ខ្លួន និងជាលើកដំបូងក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ។

leftcenterrightdel
លោក Nguyen Minh Vu ថ្លែងមតិនៅមហាសន្និបាតពេញអង្គនៃតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (រូបថត៖ vnanet.vn)

ថ្លែងមតិនៅក្នុងសន្និសីទនេះ លោក Nguyen Minh Vu បានចាត់ទុកថា រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូជាមួយ PCA ដោយចាត់ទុកថា នេះជាកកត្តាសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងរដ្ឋនីតិរដ្ឋ ដោយមានប្រព័ន្ធយុត្តិធម៌រឹងមាំ ក្រុមអ្នកជំនាញខាងច្បាប់ដែលមានសមត្ថភាពខ្ពស់ ផ្តល់សេវាច្បាប់ប្រកបដោយវិជ្ជាជីវៈនិងមានស្តង់ដារ ជំរុញសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ។ លោកអនុរដ្ឋមន្ត្រីបានអះអាងថា វៀតណាមមានបំណងក្លាយជាអាសយដ្ឋានដែលត្រូវបានដៃគូជ្រើសរើសសម្រាប់ដោះស្រាយជម្លោះក្នុងតំបន់ និងអន្តរជាតិដោយសន្តិវិធី ការផ្សះផ្សា និងជាអាជ្ញាកណ្តាល។ ដូច្នេះ ការគាំទ្ររបស់វៀតណាម ដើម្បីធានាឱ្យការិយាល័យតំណាង PCA នៅទីក្រុងហាណូយ ដំណើរការប្រកបដោយប្រសិទ្ធភាពនិងរលូន ក៏បង្ហាញពីការសន្យាយ៉ាងមោះមុតរបស់វៀតណាមក្នុងការជំរុញពហុភាគីនិយម ធម្មនុញ្ញអង្គការសហប្រជាជជាតិនិងគោលការណ៍នៃច្បាប់អន្តរជាតិ៕

តាម vovworld.vn