ថ្លែងក្នុងជំនួបនេះ លោកប្រធានរដ្ឋ To Lam បានពាំនាំការសួរសុខទុក្ខពីលោកអគ្គលេខាបក្ស Nguyen Phu Trong ជូនចំពោះគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនគ្រប់ជនជាតិក្នុងខេត្ត Cao Bang; ទន្ទឹមនឹងនោះ ក៏ថ្លែងអំណរគុណចំពោះមនោសញ្ចេតនា និងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ដែលថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជននិងបណ្ដាជនជាតិនៃខេត្ត Cao Bang ផ្តល់ជូនក្រុមបេសកកម្ម។

leftcenterrightdel
លោកប្រធានរដ្ឋ To Lam ថ្លែងក្នុងកិច្ចប្រជុំជាមួយគណៈអចិន្ត្រៃនៃគណៈកម្មាធិការបក្សខេត្ត Cao Bang (រូបថត៖ vnanet.vn)

ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកប្រធានរដ្ឋបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនិងលទ្ធផលដែលគណៈកម្មាធិការបក្ស អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនគ្រប់ជនជាតិក្នុងខេត្ត Cao Bang សម្រេចបាននាពេលកន្លង​មក។

ដោយសង្កត់ធ្ងន់ថា ខេត្ដ Cao Bang គឺជាតំបន់ដែលមានតួនាទី និងទីតាំងយុទ្ធសាស្ត្រសំខាន់​ និងជា"របងព្រំដែន" នៃមាតុភូមិ លោកប្រធានរដ្ឋ បានមានប្រសាសន៍ថា នេះជាអំណោយផល ប៉ុន្តែក៏ដាក់ចេញបញ្ហាប្រឈមសម្រាប់ខេត្តក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គម និងនាការពារជាតិនិងសន្តិសុខ។ ទាមទារឱ្យមានសាមគ្គីភាព កិច្ចខិតខំប្រឹងប្រែងនិងការខិតខំប្រឹងប្រែងថែមទៀតរបស់គណៈកម្មាធិការបក្សភា អាជ្ញាធរ កម្មាភិបាល សមាជិកបក្ស កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋក្នុងខេត្ត។

ទន្ទឹមនឹងនោះ ខេត្តត្រូវលើកកំពស់សក្តានុពលនិងគុណសម្បត្តិប្រកួតប្រជែង។  បង្កើតឱកាស លក្ខខណ្ឌ និងបរិយាកាសអំណោយផលដើម្បី "លើកកម្ពស់ធនធានផ្ទៃក្នុង ទាក់ទាញធនធានខាងក្រៅ" លើកទឹកចិត្តការវិនិយោគ ធ្វើអាជីវកម្ម  លើកកម្ពស់ការនវានុវត្ដ និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

leftcenterrightdel
លោកប្រធានរដ្ឋ To Lam និងថ្នាក់ដឹកនាំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Cao Bang (រូបថត៖​ vnanet.vn)

លោកប្រធានរដ្ឋ To Lam ក៏បានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវក្តាប់ជាប់សភាពការណ៍  ទប់ស្កាត់និងប្រយុទ្ធប្រឆាំងឧបាយកល សកម្មភាពបំផ្លិចបំផ្លាញរបស់បណ្ដាកម្លាំងអរិភាព កុំឲ្យមានភាពអសកម្ម និងជាយថហេតុក្នុងគ្រប់ស្ថានភាព។

គួរបញ្ជាក់ថា មុននោះ លោកប្រធានរដ្ឋ To Lam បានអញ្ជើញទៅសួរសុខទុក្ខ ជួបសំណេះសំណាល ផ្តល់អំណោយនិងលើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជននគរបាលឃុំ Truong Ha (ស្រុក Ha Quang)៕

បកប្រែដោយ Thanh Cong