លោក Le Minh Khai បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនជាដៃគូសំខាន់ និងយូរអង្វែង ហើយសង្ឃឹមថា ភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

លោក Kishida បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម និងការរួមចំណែករបស់វៀតណាមនៅសន្និសីទអនាគតអាស៊ី និងអះអាងថានឹងបន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យនាពេលខាងមុខ។

leftcenterrightdel
លោក Le Minh Khai ឧបនាយករដ្ឋមន្ត្រីវៀតណាម និងលោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន

ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានទទួលជួបលោក Tanaka Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រភពទុន ODA របស់ជប៉ុន ក៏ដូចជាការរួមវិភាគទានសំខាន់ៗរបស់ JICA ក្នុងការអនុវត្តគម្រោង ODA នៅវៀតណាមលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ធនធានមនុស្ស រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ  និងបានស្នើឱ្យជប៉ុនពិចារណាផ្តល់កម្ចី ODA ថ្មីដល់វៀតណាមជាមួយនឹងលក្ខខណ្ឌកម្ចីអនុគ្រោះ និងងាយស្រួងជាងនេះ ជំរុញការអនុវត្តការផ្តល់ ODA សម្រាប់គម្រោងនានាក្នុងវិស័យធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង គម្រោងផ្លូវរថភ្លើងក្នុងទីក្រុងនៅទីក្រុងហាណូយ ទីក្រុងហូជីមិញ ...

លោក Tanaka បានអះអាងថា JICA មានបំណងចង់បន្តកិច្ចសហប្រតិបត្តិការ ODA ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ដោយឈរលើតម្រូវការរបស់វៀតណាម និងស្របតាមបទបញ្ញត្តិច្បាប់របស់វៀតណាម បន្តអនុវត្តគម្រោងសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាលើវិស័យថ្មីៗដូចជា ករធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរវត្តកម្មបៃតង semiconductors និងនវានុវត្តន៍ជាដើម៕

បកប្រែដោយ Duy Hoan