ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលថ្មីៗនេះ បានរក្សានូវសន្ទុះនៃការអភិវឌ្ឍប្រកបដោយស្ថិរភាព ដែលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាចំណុចភ្លឺ និងទំហំពាណិជ្ជកម្មកើនឡើងយ៉ាងឆាប់រហ័សក្នុងត្រីមាសទីមួយឆ្នាំនេះ។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai ទទួលជួបលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល (រូបថត៖ PV/VOV-Tokyo)

ដោយយល់ស្របនឹងការវាយតម្លៃនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឲ្យដឹងថា ដើម្បីសម្រេចបានគោលដៅក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ ពាន់លានដុល្លារអាមេរិក ប្រទេសទាំងពីរត្រូវពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគបន្ថែមទៀត ហើយរាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្ដអាជីវកម្មវៀតណាមចូលមកវិនិយោគបន្ថែមទៀតនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានអះអាងថា វៀតណាមគោរពផលប្រយោជន៍ស្របច្បាប់របស់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ រួមទាំងគម្រោងព្រែកជីកហ្វូណលតេជោ ស្របតាមទំនាក់ទំនងមិត្តភាព និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់គណៈកម្មការទន្លេមេគង្គអន្តរជាតិ (MRC)។ ក្នុងស្មារតីនោះ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai សង្ឃឹមថា ភាគីកម្ពុជានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម និង MRC ក្នុងការចែករំលែកព័ត៌មានអំពីគម្រោង និងវាយតម្លៃផលប៉ះពាល់នៃគម្រោងនេះលើធនធានទឹក និងបរិស្ថានអេកូឡូស៊ីនៃអាងទន្លេមេគង្គ។ ធានាបាននូវភាពសុខដុមរមនានៃ​ផលប្រយោជន៍របស់ប្រទេសតាមដងទន្លេមេគង្គ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេ និងប្រយោជន៍ដល់ប្រជាពលរដ្ឋ។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai ទទួលជួបលោក Gan Kim Yong ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី (រូបថត៖ PV/VOV-Tokyo)

នៅក្នុងជំនួបជាមួយលោក Gan Kim Yong ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី ភាគីទាំងពីរវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ភាគីទាំងពីរឯកភាពពិចារណាក្នុងការលើកកម្ពស់ទំនាក់ទំនងឈានដល់កម្រិតថ្មីក្នុងពេលឆាប់ៗនេះ ដោយបង្កើតមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-សិង្ហបុរី ក្លាយជាគំរូអនាគតក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានស្នើឲ្យលោកឧបនាយករដ្ឋមន្ត្រី Gan Kim Yong បន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ និងទំនាក់ទំនងសេដ្ឋកិច្ចបៃតង - សេដ្ឋកិច្ចឌីជីថល; ពង្រីកគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលមានគុណភាពខ្ពស់នៅក្នុងវិស័យបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ប្រែក្លាយមណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) តាមគំរូឆ្លាតវៃ បៃតង និងនិរន្តរភាព ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាល ទេសចរណ៍ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន៕

បកប្រែដោយ Pham Diep