លោក Maduro បានសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធផលអភិវឌ្ឍន៍លើគ្រប់វិស័យរបស់វៀតណាម ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ដែលក្លាយជាគំរូសម្រាប់ប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងវេណេស៊ុយអេឡាផងដែរ។ លោកអះអាងថា នឹងបញ្ជាឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋានរបស់វេណេស៊ុយអេឡា ជំរុញការចរចាលើឯកសារសហប្រតិបត្តិការ និងអនុវត្តគម្រោងជាមួយវៀតណាម។ លោកក៏សន្យាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាមធ្វើអាជីវកម្ម និងវិនិយោគនៅវេណេស៊ុយអេឡា។

leftcenterrightdel
លោក Tran Luu Quang និងលោក Nicolas Maduro Moros (រូបថត៖ nld.com.vn)

លោក Tran Luu Quang បានបញ្ជាក់ងថា វៀតណាមចាត់ទុកវេណេស៊ុយអេឡាជាមិត្តប្រពៃណី និងដៃគូសំខាន់ក្នុងតំបន់អាមេរិកឡាទីន។ លោកមានបំណងចង់ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពជាក់ស្តែង និងមានប្រសិទ្ធភាព បម្រើឲ្យការអភិវឌ្ឍនៃប្រទេសនីមួយៗ។

ភាគីទាំងពីរបានឯកភាពរៀបចំយ៉ាងសកម្មនូវដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលខាងមុខ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី តាមរយៈការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូធុរកិច្ច និងសកម្មភាពផ្សព្វផ្សាយ និងការតភ្ជាប់សមស្រប ដោយទាញយកប្រយោជន៍ពីយន្តការកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីពិនិត្យឡើងវិញនូវបញ្ហា និងលើកកម្ពស់ប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច... ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីបញ្ហាអន្តរជាតិនិងតំបន់ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា៕

បកប្រែដោយ Thuy Anh