នៅក្នុងជំនួប ប្រធានគណៈបក្សកុម្មុយនិស្តឆែក-ម៉ូរ៉ាវ៉ា បានអះអាងនូវគោលនយោបាយឥតងាករេ ក្នុងការជំរុញទំនាក់ទំនងប្រពៃណីជាមួយបក្សកុម្មុយនិស្តឆ្វេងនិយម និងកងកម្លាំងជឿនលឿនជុំវិញពិភពលោក។ ក្នុងនោះ បក្សកុម្មុយនិស្តវៀតណាមតែង​តែជាដៃគូអាទិភាពឈានមុខគេមួយ។ លោកស្រី Katerina Konecna បានសង្កត់ធ្ងន់ថា ការរក្សាការផ្លាស់ប្តូរគណៈប្រតិ​ភូ​ជាប្រចាំនឹងរួមចំណែករឹតបន្តឹងបន្ថែមទៀតនូវទំនាក់ទំនងប្រពៃណីរវាងបក្សទាំងពីរ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Duong Hoai Nam និងលោកស្រី Katerina Konecna ប្រធានគណៈបក្សកុម្មុយនិស្តឆែក-ម៉ូរ៉ាវ៉ា (រូបថត៖ vnanet.vn)

រីឯលោកឯកអគ្គរដ្ឋទូត Duong Hoai Nam បានឲ្យដឹងថា ប្រទេសទាំងពីរកំពុងឆ្ពោះទៅរកការរំលឹកខួបលើកទី ៧៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៥០ - ២០២៥) ដោយមានព្រឹត្តិការណ៍ជាបន្តបន្ទាប់។ លោកឯកអគ្គរដ្ឋទូត Duong Hoai Nam សង្ឃឹមថា គណៈបក្សកុម្មុយនិស្តឆែក-ម៉ូរ៉ាវ៉ា នឹងជួយឧបត្ថម្ភ និងសម្របសម្រួលក្នុងការរៀបចំព្រឹត្តិការណ៍នេះ។ លោក​ឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យលោកស្រី Katerina Konecna ក្នុងនាមជាសមាជិកសភាក្នុងសភាអឺរ៉ុប (EP) យកចិត្តទុកដាក់ និងជំរុញគណៈកម្មការអឺរ៉ុប (EC) ឱ្យដក "កាតលឿង" IUU សម្រាប់ផលិតផលសមុទ្រវៀតណាមឱ្យបានឆាប់៕

បកប្រែដោយ Huyen Trang