នៅក្នុងជំនួបនេះ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមបានវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម “សហគមន៍ អាស៊ីបំភាយឧស្ម័នសន្យសុទ្ធ ” (AZEC) របស់រដ្ឋាភិបាលជប៉ុន។ ព្រមទាំងលោក Vuong Dinh Hue ចែករំលែកថា AZEC ធ្វើឱ្យមានតុល្យភាពកាន់តែប្រសើរឡើងនូវគោលដៅសន្តិសុខថាមពល និងការធ្វើបរិវត្តកម្មថាមពល។ ប្រទេសនីមួយៗចាត់ទុកសន្តិសុខថាមពលជាបញ្ហា "ស្លាប់រស់" ហើយការធ្វើបរិវត្តកម្មថាមពលបៃតងគឺជាអាទិភាពកំពូល។ ដូច្នេះ AZEC ស្របនឹងស្ថានភាពជាក់ស្ដែងនៅក្នុងបណ្តាប្រទេសអាស៊ីបច្ចុប្បន្ន។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងលោក Hyodo Masayuki សហប្រធានគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម

លោក Vuong Dinh Hue សង្ឃឹមថា ភាគីនានានឹងមានផែនការនិងកម្មវិធីជាក់លាក់ និងមានប្រសិទ្ធភាព ដោយបញ្ជាក់អំពីយន្តការនៃកិច្ចសហប្រតិបត្តិការរហូតដល់ធនធានមនុស្ស និងទំនួលខុសត្រូវរបស់ភាគីនីមួយៗ និងមានការវាយតម្លៃលើកម្មវិធីសហប្រតិបត្តិការកន្លងមក។ ភាគីទាំងពីរខិតខំសហការនិងអនុវត្តតាមការសន្យាដើម្បីសម្រេចបាននូវគោលដៅជាក់លាក់ សំដៅ​ឆ្ពោះទៅរកវិបុលភាពរួមនៃ​សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ រួមចំណែកធ្វើឱ្យប្រសើរបន្ថែមទៀតនូវទំនាក់ទំនងរវាង​វៀត​ណាមនិងជប៉ុន ។

ទន្ទឹមនឹងនោះ លោក Vuong Dinh Hue បានសង្កត់ធ្ងន់លើតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់ និងកំណែទម្រង់បរិយាកាសវិនិយោគ ច្បាប់ គោលនយោបាយនិងការចូលរួមរបស់ស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្ដគំនិតផ្ដួចផ្ដើមរួមវៀតណាម-ជប៉ុនក្នុងសករាជថ្មី; ព្រមទាំងលោកអះអាងថា រដ្ឋសភាវៀតណាមនឹងបន្តសុក្រិតច្បាប់និងគោលនយោបាយ​រួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគំនិតផ្តួចផ្តើមនេះ។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងលោក Fujimoto Masayoshi សហប្រធានគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម

ក្នុងស្មារតីនោះ លោក Vuong Dinh Hue បានស្នើឱ្យគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម ក៏ដូចជា KEIDANREN បន្តសហការជាមួយស្ថាប័ននានារបស់វៀតណាម ដើម្បីពង្រឹងសកម្មភាពសន្ទនាគោលនយោបាយ ផ្តល់ព័ត៌មាននិងបទពិសោធន៍​សម្រាប់ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមក្នុងដំណើរការសុក្រិតច្បាប់ និងគោលនយោបាយ ដើម្បីកែលម្អបរិយាកាស​វិនិយោគរបស់វៀតណាម និងជាស្ពានតភ្ជាប់ជួយធុរកិច្ចជប៉ុនបណ្តាក់ទុនកាន់តែច្រើននៅវៀតណាម៕

បកប្រែដោយ Thanh Cong