នៅក្នុងជំនួប លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម-អង់គ្លេស ក្នុងរយៈពេលកន្លងមក ជាពិសេសលើវិស័យនយោបាយ ការទូត ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ សន្តិសុខ អប់រំ និងបណ្តុះបណ្តាល។

leftcenterrightdel
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ទទួលជួបលោក Philip Barton អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងការបរទេស និងសហប្រតិបត្តិការអភិវឌ្ឍន៍អង់គ្លេស (រូបថត៖ baoquocte.vn)

លោកអនុរដ្ឋមន្ត្រី Philip Barton បានអះអាងថា អង់គ្លេសយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាមក្នុងគោលនយោបាយរួមរបស់ខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកបានសង្កត់ធ្ងន់ថា អង់គ្លេសនឹងបន្តរួមដំណើរ និងជួយវៀតណាមឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ការពារជីវចម្រុះក្នុងតំបន់ទន្លេមេគង្គ។ល។

ភាគីទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ ទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អង់គ្លេស (UKVFTA) បាននាំមក;  បង្កើនការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅអង្គការ និងវេទិកាថ្នាក់តំបន់ និងអន្តរជាតិ។ល។

ពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា លោកអនុរដ្ឋមន្ត្រី Philip Barton បានអះអាងពីសារៈសំខាន់នៃការធានាសន្តិសុខ សុវត្ថិភាព សេរីភាពក្នុងការធ្វើនាវាចរណ៍ និងអាកាសចរណ៍ និងការអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ នៅគ្រប់តំបន់សមុទ្រ និងមហាសាគរ រួមទាំងសមុទ្រខាងកើត និងសមុទ្រក្រហម៕

បកប្រែដោយ Huyen Trang