ក្នុងកិច្ចពិភាក្សានេះ លោក Le Hoai Trung បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅវៀតណាមមានអត្ថន័យសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្ដិការទ្វេភាគី ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរកំពុងឆ្ពោះទៅប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៥។ លោក Le Hoai Trung បានអបអរសាទរចំពោះសមិទ្ធិផលដែលបក្ស រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងជើងសម្រេចបានក្នុងការបង្ការ ប្រយុទ្ធនឹងជំងឺរាតត្បាត លើកកម្ពស់ជីវភាពរបស់ប្រជាជនកាន់​តែ​ប្រសើរឡើង។

leftcenterrightdel
លោក Le Hoai Trung ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម ជួបពិភាក្សាការងារជាមួយលោក Kim Song Nam ប្រធាននាយកដ្ឋានអន្តរជាតិនៃគណបក្សពលករកូរ៉េខាងជើង

អំពីទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ លោក Le Hoai Trung បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណីជាមួយបក្ស រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងជើង។ ព្រមទាំងស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ សំដៅបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរលើគ្រប់វិស័យ។ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់។ បង្កើនការផ្លាស់ប្ដូរវប្បធម៌ សិល្បៈ កីឡា ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ក៏ដូចជាបង្កើនការសហការនៅវេទិកាពហុភាគី។

លោក Kim Song Nam អះអាងថា បក្ស រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងជើងយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម និងសំដែងនូវក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ ហើយត្រៀមខ្លួនជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកូរ៉េខាងជើង និងវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ

នៅក្នុងកិច្ចពិភាក្សានោះ លោក Kim Song Nam បានជម្រាបជូនស្ថានភាពនៃការកសាងបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសកូរ៉េខាងជើងនាពេលកន្លងមក  រួមទាំងលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ៨ នៃគណបក្សពលកម្មកូរ៉េខាងជើង និងផែនការអភិវឌ្ឍសេដ្ឋកិច្ចជាតិរយៈពេល៥ ឆ្នាំ (២០២១-២០២៦)។

ភាគីទាំងពីរក៏បានពិភាក្សាយ៉ាងស៊ីជម្រៅ និងវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងគណៈទាក់ទងបរទេស​និងនាយកដ្ឋានអន្តរជាតិនៃភាគីទាំងពីរនាពេលកន្លងមក ព្រមទាំងឯកភាពលើវិធានការសហប្រតិបត្តិការ លើកកំពស់ប្រសិទ្ធភាពនូវតួនាទីរបស់ស្ថាប័នទាំងពីរ; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដែលបានឯកភាពដោយ​លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម និងលោកប្រធាន Kim Jong Un ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមក្នុងឆ្នាំ ២០១៩៕

បកប្រែដោយ Pham Diep