leftcenterrightdel
លោកនាយឧត្តមសេនីយ៍ To Lam  រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ទទួលជួបលោកសាស្ត្រាចារ្យ Thomas J. Vallely ទីប្រឹក្សាជាន់ខ្ពស់នៃសាលា Harvard Kennedy សហរដ្ឋអាមេរិក

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃថា នាពេលកន្លងមក ស្ថាប័នមានសមត្ថកិច្ចវៀតណាម និងសហរដ្ឋអាមេរិកបានរៀបចំកិច្ចសន្ទនាជាច្រើន ដោយផ្តោតលើខ្លឹមសារជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខតាមអុីនធឺណិត ជំរុញការចុះហត្ថលេខាលើឯកសារស្ដីពីសន្តិសុខតាមអុីនធឺណិតរវាងក្រសួងនគរបាលវៀតណាម និងស្ថាប័នមានសមត្ថកិច្ចនៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក ក៏ដូចជាក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន។

លោករដ្ឋមន្ត្រី To Lam បានអះអាងថា ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាបញ្ហាគោលនយោបាយ និងកសាងច្រករបៀងច្បាប់ក្នុងវិស័យសន្តិសុខតាមប្រព័ន្ធអុីនធឺណិតនិងបច្ចេកវិទ្យាថ្មី ក្រសួងនគរបាលវៀតណាមចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរជំនាញជាមួយវិទ្យាស្ថាន និងមជ្ឈមណ្ឌលស្រាវជ្រាវនៃសាកលវិទ្យាល័យ Harvard។

លោកសាស្ត្រាចារ្យ Thomas J. Vallely បានសម្តែងនូវសេចក្តីរីករាយដោយឃើញថា វៀតណាមនិងសហរដ្ឋអាមេរិក មានបទពិសោធន៍ល្អក្នុងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអុីនធឺណិត ព្រមទាំងសូមជូនពរឱ្យទំនាក់ទំនងសហប្រតិបត្តិការឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនាពេលខាងមុខ៕

បកប្រែដោយ Pham Diep