នៅក្នុងជំនួបនេះលោក Pham Dang Khoa នាយកសម្ព័ន្ធក្រុមហ៊ុន CodeHQ Technology Group - ស្ថាបនិកនៃក្រុមបានធ្វើបទបង្ហាញអំពីឧស្សាហកម្មបច្ចេកវិទ្យានៅក្នុងប្រទេសនូវែលសេឡង់ និងទិសដៅអភិវឌ្ឍនាពេលខាងមុខ និងកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យបច្ចេកទេសវេជ្ជសាស្ត្រ បច្ចេកវិទ្យាជ អប់រំ... និងណែនាំឧទ្ទេសនាមអំពី VietTechNZ ដែលជាសហគមន៍អ្នកជំនាញបច្ចេកវិទ្យាវៀតណាមនៅនូវែលសេឡង់។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងសកម្មភាពវិជ្ជមានរបស់ VietTechNZ

មានប្រសាសន៍ក្នុងជំនួបនេះ លោក Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងសកម្មភាពវិជ្ជមានរបស់ VietTechNZ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីភ្ជាប់បណ្តាញបញ្ញវន្តវៀតណាមដែលកំពុងធ្វើការក្នុងវិស័យបច្ចេកវិទ្យា និងឌីជីថល រួមចំណែកចូលជោគជ័យរួមរបស់សហគមន៍វៀតណាមនៅទីនេះ។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យជំរុញរាល់ស្ថាប័នមានសមត្ថកិច្ចនូវែលសេឡង់ទទួលស្គាល់ឋានៈផ្លូវច្បាប់នៃបណ្តាញនេះ និងសង្ឃឹមថា VietTechNZ និងសមាជិកបណ្តាញនេះនឹងជំរុញសកម្មភាព ផ្តល់យោបល់គោលនយោបាយ និងជាស្ពានជំរុញកិច្ចសហប្រតិបត្តិការរវាងដៃគូ និងអង្គការនៃប្រទេសទាំងពីរ ដោយផ្តោតលើវិស័យមួយចំនួនដូចជា៖ ការតភ្ជាប់រវាងប្រព័ន្ធអប់រំរបស់ប្រទេសទាំងពីរ បញ្ជូន និស្សិតវៀតណាមមកសិក្សានៅនូវែលសេឡង់; បច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល ការបណ្តុះបណ្តាលវិស្វករបន្ទះឈីប semiconductor; កសិកម្ម ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ឥណទានកាបូន; ការរៀបចំដែនដី; សំណង់; ស្ថាបត្យកម្ម; ជីវបច្ចេកវិទ្យា; សុខភាព រួមដៃគ្នាអភិវឌ្ឍសហគមន៍ ចែករំលែកបទពិសោធន៍ និងសកម្មជួយប្រជាជនវៀតណាមថ្មី។

* នាព្រឹកថ្ងៃដដែល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទទួលជួបលោកសាស្ត្រាចារ្យ Neil Quigley សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Waikato និងជាប្រធានក្រុមប្រឹក្សាសមាជិកនៃធនាគារកណ្តាល (Central Bank) នៃប្រទេសនូវែលសេឡង់។

ក្នុងជំនួបនេះ សាស្ត្រាចារ្យ Neil Quigley បានវាយតម្លៃថា ប្រទេសវៀតណាមជាទីតាំងអាទិភាពសម្រាប់សាកលវិទ្យាល័យ Waikato ក្នុងតំបន់អាស៊ីអាគ្នេយ៍។ សាកលវិទ្យាល័យ Waikato ប្តេជ្ញាផ្តោតលើធនធាន និងប្រតិបត្តិការរយៈពេលវែងក្នុងប្រទេសវៀតណាម ហើយទន្ទឹងរង់ចាំការពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យមួយចំនួនទៀតដូចជា fintech, បញ្ញសិប្បនិម្មិត, ការការពារការវាយប្រហារតាមអ៊ីនធឺណិត, សន្តិសុខព័ត៌មានសម្ងាត់។ល។

លោក Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់សាស្ត្រាចារ្យ Neil Quigley ក្នុងកិច្ចសហប្រតិបត្តិការអប់រំរវាងប្រទេសទាំងពីរ ក៏ដូចជាសកម្មភាពសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់សាកលវិទ្យាល័យ Waikato ជាមួយសាកលវិទ្យាល័យ និងស្ថាប័ននានារបស់វៀតណាម។

លោកនាយករដ្ឋមន្ត្រីបានស្នើថា នូវែលសេឡង់និយាយរួម និងសាកលវិទ្យាល័យ Waikato ជាពិសេសបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្ស; លើកកំពស់ការផ្លាស់ប្តូរសាស្ត្រាចារ្យ និស្សិត កម្មវិធីសិក្សា, ការចែករំលែកបទពិសោធន៍ និងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និស្សិតវៀតណាមដែលកំពុងសិក្សានៅទីនេះ។

* នាព្រឹកថ្ងៃទី១០ ខែមីនា លោក Pham Minh Chinh បានទទួលជួបលោក Simon Bridges ប្រធានក្រុមប្រឹក្សាធុរកិច្ច Auckland និងថ្នាក់ដឹកនាំអង្គភាពអាជីវកម្មឈានមុខមួយចំនួនរបស់ប្រទេសនូវែលសេឡង់។

វាយតំលៃខ្ពស់ចំពោះបរិយាកាស និងសក្ដានុពលវិនិយោគនៅវៀតណាម អង្គភាពអាជីវកម្មរបស់ នូវែលសេឡង់ សង្ឃឹមថា រដ្ឋាភិបាលវៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌ សម្រាប់ធុរកិច្ចមកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសលើវិស័យវិនិយោគថាមពលកកើតឡើងវិញ អចលនទ្រព្យ អាកាសចរណ៍ ការនាំចូល និងនាំចេញបន្លែផ្លែឈើ...។

មានប្រសាសន៍ក្នុងជំនួបនេះ លោក Pham Minh Chinh បានឲ្យដឹងថា វៀតណាមប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផល និងជានិច្ចកាលការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន ដើម្បីឲ្យអ្នកវិនិយោគអាចបណ្តាក់ទុន ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅវៀតណាម។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទៅទស្សនាមជ្ឈមណ្ឌលស្រាវជ្រាវដំណាំ និងស្បៀងរបស់នូវែលសេឡង់ (PFR)

* ក៏នាព្រឹកថ្ងៃទី១០ ខែមីនា នៅទីក្រុង Auckland លោក Pham Minh Chinh បានទៅទស្សនាមជ្ឈមណ្ឌលស្រាវជ្រាវដំណាំ និងស្បៀងរបស់នូវែលសេឡង់ (PFR)។ លោកនាយករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់មជ្ឈមណ្ឌល និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យនាំចេញដ៏មានប្រៀបរបស់វៀតណាមដូចជាផ្លែស្រកានាគ និងផ្លែបឺរ…។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តជំរុញសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ទន្ទឹមនឹងនោះ ពន្លឿនកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពលខ្លាំង ពិសេសការបង្កើតរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកសិកម្ម។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា អង្គការ និងធុរកិច្ចនៃប្រទេសទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ក្នុងនោះការស្រាវជ្រាវ ការធ្វើផលិតកម្មកសិកម្ម និងកែច្នៃម្ហូបអាហារគឺជាវិស័យសំខាន់ៗ។៕

បកប្រេដោយ Minh Trung