ក្នុងជំនួបដ៏រំជួលចិត្តនោះ តំណក់ទឹកភ្នែកជាច្រើនបានហូរចុះនៅពេលស្តាប់រឿងដែលចារទុកនៅក្នុងក្រអៅបេះដូង រួមទាំងរយៈពេលសិក្សានៅវៀតណាមរបស់លោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ និងមនុស្សជំនាន់ដំណាលគ្នាផងដែរ។

រួមសុក្ខរួមទុក្ខក្នុងគ្រាមានអាសន្ន

ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៥០ មក ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃបដិវត្តន៍ក្នុងប្រទេសឡាវ វៀតណាមបានទទួលកម្មាភិបាល និងយុទ្ធជនបដិវត្តន៍ឡាវមួយចំនួនមកសិក្សានៅសាលាវប្បធម៌កងទ័ព T399។ នៅឆ្នាំ១៩៥៨ គណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានសម្រេចចិត្តបង្កើតសាលាមជ្ឈិមសម្រាប់និស្សិតបរទេសនៅតំបន់ភ្នំ ដែលជាសាលាដើមនៃសាលាមិត្តភាព T78។ ក្នុងសម័យសង្រ្គាម និស្សិតឡាវ ត្រូវបានបញ្ជូនទៅរស់នៅជាមួយប្រជាជននៅមូលដ្ឋានក្នុងអំឡុងពេលសិក្សា ដូច្នេះពួកគេមិនត្រឹមតែទទួលបានការណែនាំពីលោកគ្រូ អ្នកគ្រូប៉ុណ្ណោះទេ ថែមទាំងទទួលបានការគាំទ្រពីប្រជាជនជុំវិញសាលាទៀតផង។

ជំនួបត្រូវបានបើកដោយភាពយន្តឯកសារ “មនោសញ្ចេតនាជ្រាលជ្រៅជាងកម្រិតទឹកទន្លេ Hong និងទន្លេមេគង្គ” ដែលផលិតដោយទូរទស្សន៍រដ្ឋសភាវៀតណាម ស្ថាប័ន និងអង្គការពាក់ព័ន្ធមួយចំនួន។ ក្នុងឈុតដំបូងនៃខ្សែភាពយន្តនេះ លោកសាស្ត្រាចារ្យរង បណ្ឌិត Somchan Bounphanmy នាយករងនៃសាកលវិទ្យាល័យជាតិឡាវ បានផ្ទុះក្តីរីករាយយ៉ាងខ្លាំងនៅពេលស្វែងរកពូដែលជួយគាំទ្រគាត់ក្នុងប៉ុន្មានថ្ងៃសិក្សានៅប្រទេសវៀតណាម។ ប្រធាននាយកដ្ឋានផ្ដល់យោបល់អំពីស្ត្រី និងកុមារ សហភាពនារីមជ្ឈិមឡាវ Sulikhon Phommavongsa បានចែករំលែកទាំងភ្នែកថា ខ្ញុំរស់នៅជាមួយជីដូនជីតា។ កូនរបស់ពួកគេនៅក្នុងជួរកងទ័ព។ ពេលខ្លះពួកគេអត់អាហារ ប៉ុន្តែយើងតែងតែត្រូវបានមានហូបមានចុកគ្រប់គ្រាន់ដើម្បីទៅរៀន។

នៅពេលនេះ នៅក្នុងសាល មនុស្សជាច្រើនបានឃើញរូបភាពផ្ទាល់ខ្លួននៅក្នុងរឿងដែលចែករំលែកដោយលោកសាស្ត្រាចារ្យរង បណ្ឌិត Somchan Bounphanmy និងលោក Sulikhon Phommavongsa។ ពួកគេក៏ធ្លាប់រស់នៅនៅផ្ទះរបស់ប្រជាជន ហើយទទួលបានសេចក្តីស្រឡាញ់ និងជំនួយគាំទ្រពីលោកគ្រូ អ្នកគ្រូ និងប្រជាជនជុំវិញសាលាដែរ!

លោក Saysomphone Phomvihane បានចែករំលែកថា នៅពេលខ្ញុំបានឃើញរូបភាពនៃគ្រូបង្រៀន និងផ្ទះប្រជាជនដែលខ្ញុំធ្លាប់រស់នៅក្នុងរយៈពេលសិក្សានៅប្រទេសវៀតណាម ខ្ញុំរំជួលចិត្តខ្លាំងណាស់។ ទាំងនេះគឺជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ លោកប្រធានរដ្ឋសភាឡាវបាននិយាយថា ការលំបាកនោះបានពង្រឹងបន្ថែមទៀតនូវសាមគ្គីភាព មនោសញ្ចេតនាដ៏ជ្រាលជ្រៅ ការតភ្ជាប់ ការជួយគាំទ្រ និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Vuong Dinh Hue លោក Saysomphone Phomvihane លោកគ្រូ អ្នកគ្រូនៃសាលាមិត្តភាព T78 និងប្រតិភូបានចូលរួមជំនួប

សសរស្តម្ភសំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

នៅពេលដែលគ្រូបង្រៀនវ័យចំណាស់មួយចំនួនបានឡើងលើឆាក គឺជាពេលវេលាដ៏រំជើបរំជួលនៃមនោសញ្ចេតនា។ អតីតនិស្សិតឡាវជាច្រើននាក់ដែលសក់ស្កូវបានឱបគ្រូរបស់ពួកគេ និងសួរសុខទុក្ខគ្នាទៅវិញទៅមក។ លោក Vuong Dinh Hue បានថ្លែងថា “ជំនួបដ៏ស្និទ្ធស្នាលថ្ងៃនេះពិតជាពិសេស និងរំជួលចិត្ត។ ខ្ញុំសង្ឃឹមថា ជំនួបដ៏មានអត្ថន័យនេះនឹងត្រូវបានរៀបចំដោយសាលាមិត្តភាព T78 និងគណៈកម្មការទំនាក់ទំនងអតីតនិស្សិតឡាវរបស់សាលា ដើម្បីឲ្យសិស្សឡាវគ្រប់ជំនាន់មានឱកាសសម្តែងការដឹងគុណចំពោះលោកគ្រូ អ្នកគ្រូ និងពង្រីកប្រពៃណីល្អរបស់ប្រជាជននៃប្រទេសទាំងពីរ។ ជាពិសេស រួមចំណែកអប់រំកូនចៅជំនាន់ក្រោយ ឲ្យដឹងច្បាស់អំពីភារកិច្ច និងតួនាទីរបស់ខ្លួន ក្នុងការថែរក្សា និងការពូនជ្រំទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពពិសេសវៀតណាម-ឡាវ”។

យោងតាមលោក Vuong Dinh Hue បក្ស រដ្ឋ និងរដ្ឋសភាវៀតណាមបាននិងកំពុងចាត់ទុកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល ជាពិសេសកម្មាភិបាលគ្រប់ជាន់ថ្នាក់ រួមទាំងកម្មាភិបាលយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ គឺជាសសរស្តម្ភដ៏សំខាន់មួយ ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ បច្ចុប្បន្ននេះ ទោះបីជាជួបការលំបាកក៏ដោយ ក៏បក្សនិងរដ្ឋវៀតណាមនៅតែសម្រេចចិត្តជួយឧបត្ថម្ភសម្ភារៈបរិក្ខារសម្រាប់សាលាមិត្តភាព T78 ហើយតែងតែផ្តល់ការយកចិត្តទុកដាក់ និងការគាំទ្រដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរបស់សាលា ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវបុព្វហេតុនៃការអប់រំ និងបណ្តុះបណ្តាល។ លោក Vuong Dinh Hue បានថ្លែងថា “ខ្ញុំជឿជាក់ថា ដោយមានការយកចិត្តទុកដាក់ និងការដោះស្រាយទាន់ពេលវេលានូវការលំបាករបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាវៀតណាម នាពេលខាងមុខ សាលាមិត្តភាព T78 នឹងបន្តពង្រីកប្រពៃណីល្អ សក្តិសមជាសាលាគួរឲ្យទុកចិត្តសម្រាប់និស្សិតឡាវដែលកំពុងសិក្សានៅវៀតណាម ហើយជាសក្ខីភាពនៃទំនាក់ទំនងប្រកបដោយនិរន្តរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងវៀតណាមនិងឡាវ លើវិស័យអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្សក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមក និងនាពេលអនាគត”។

ឥឡូវនេះ លោក Sysomphone ជាកម្មាភិបាលនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលឡាវ-វៀតណាម។ លោកមិនអាចលាក់បាំងបាននូវអារម្មណ៍របស់ខ្លួននោះឡើយ នៅពេលដែលឮមនុស្សពីជំនាន់មុនចែករំលែកអំពីក្តីស្រឡាញ់ ការយកចិត្តទុកដាក់ ការចែករំលែក និងការជួយគ្នាទៅវិញទៅមករបស់ប្រជាជនវៀតណាម និងប្រជាជនឡាវ សូម្បីតែក្នុងអំឡុងពេលដ៏លំបាកបំផុតនៃការតស៊ូ។ លោក Sysomphone បានចែករំលែកថា "ខ្ញុំតែងតែនឹកដល់គ្រូវៀតណាមរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយខ្ញុំអាចទៅប្រទេសវៀតណាមដើម្បីសួរសុខទុក្ខពួកគេម្តងទៀត"។

ដោយមានឱកាសចូលរួមជំនួបនោះ យើងទាំងអស់គ្នារំភើបចិត្តណាស់។ ដោយមានការចែករំលែក ការជួយគ្នាទៅវិញទៅមកដើម្បីជំនះលើគ្រាលំបាកបំផុតនោះ ប្រទេសទាំងពីរនិងប្រជាជាតិទាំងពីរវៀតណាម និងឡាវនឹងចងចាំជានិច្ចនូវទំនាក់ទំនងពិសេស ដើម្បីប្រគល់ដល់ប្រជាជនជំនាន់ក្រោយ៕

បកប្រែដោយ Thuy Anh