នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំខេត្ត Dien Bien បានជម្រាបជូនគណៈប្រតិភូអំពីសមិទ្ធិផលសេដ្ឋកិច្ច-សង្គមមួយចំនួនដែលខែត្តសម្រេចបានក្នុងរយៈពេលថ្មីៗនេះ។ ជាពិសេស ខេត្តបានរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងកីឡាប្រកបដោយជោគជ័យរវាងសិស្សានុសិស្សនៃខេត្ត Dien Bien និងខេត្តចំនួន៦ នៅភាគខាងជើងឡាវ។ លើសពីនេះ ខេត្តតែងតែអនុវត្តយ៉ាងតឹងរ៉ឹងនូវការសម្របសម្រួល និងការពារព្រំដែន; ទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត Dien Bien និងបណ្តាខេត្តភាគខាងជើងឡាវត្រូវបានពូនជ្រំ និងរក្សាជាប្រចាំ។ ទន្ទឹមនឹងនោះ ខេត្ត Dien Bien មានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាខេត្តភាគខាងជើងឡាវក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ ដំណាំឧស្សាហ៍កម្ម ទេសចរណ៍។ល។

leftcenterrightdel
ថ្នាក់ដឹកនាំខេត្ត Dien Bien និងគណៈប្រតិភូស្ថានទូតឡាវ នៅក្នុងជំនួប

ខេត្តក៏បានស្នើឱ្យស្ថានទូតឡាវប្រចាំនៅវៀតណាមផ្តល់យោបល់ដល់បក្ស រដ្ឋ និងរដ្ឋាភិបាលឡាវនឹងឆាប់វិនិយោគលើការកែលម្អផ្លូវគមនាគមន៍ពីច្រកទ្វារព្រំដែន Tay Trang ទៅកាន់ខេត្ត Oudomxay និង Bokeo ពីច្រកទ្វារព្រំដែន Huoi Puoc-Na Son ដល់ Luang Prabang។

រីឯលោកឯកអគ្គរដ្ឋទូត Khamphao Ernthavanh បានសង្កត់ធ្ងន់ថា ជំនួបនេះបានជួយឱ្យគណៈប្រតិភូយល់កាន់តែច្បាស់អំពីសមិទ្ធិផល និងផែនការរបស់ខេត្ត Dien Bien ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងខេត្ត និងបណ្តាខេត្តនៅភាគខាងជើងឡាវ៕

បកប្រែដោយ Huyen Trang