លោកប្រធានរដ្ឋ Vo Van Thuong តបស្នងសងគុណជូនចំពោះថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ
កប.អនឡាញ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៤ នៅទីក្រុងហាណូយ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានអញ្ជើញមកអុជធូបរំលឹកវិញ្ញាណក្ខន្ធថ្នាក់ដឹកនាំបក្ស និងរដ្ឋ ដែលបានលាចាកលោក និងទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋមួយចំនួន។
លោកប្រធានរដ្ឋ Vo Van Thuong បានអញ្ជើញទៅអុជធូបរំលឹកវិញ្ញាណក្ខន្ធលោក Truong Chinh។ អស់រយៈពេលជាង ៦០ ឆ្នាំចូលរួមសកម្មភាពបដិវត្តន៍ជាបន្តបន្ទាប់ (ពីឆ្នាំ ១៩២៥ ដល់ឆ្នាំ ១៩៨៨) លោក Truong Chinh បានបំពេញភារកិច្ចសំខាន់ៗជាច្រើនរបស់បក្ស និងរដ្ឋ... ក្នុងតួនាទីការងារនីមួយៗ លោក Truong Chinh តែងតែបង្ហាញជាមនុស្សគំរូល្អដែលលះបង់ និងស្រលាញ់ប្រជាជន តស៊ូដើម្បីឯករាជ្យជាតិ និងសេរីភាពនៃមាតុភូមិដើម្បីសេចក្តីសុខរបស់ប្រជាជន។
    |
 |
លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីអតីតប្រធានរដ្ឋ Tran Duc Luong |
លោកប្រធានរដ្ឋ Vo Van Thuong ក៏បានអញ្ជើញទៅអុជធូបរំលឹកវិញ្ញាណក្ខន្ធលោក Tran Dai Quang ប្រធានរដ្ឋវៀតណាមពីឆ្នាំ ២០១៦ ដល់ ២០១៨។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី លោកប្រធានរដ្ឋ Vo Van Thuong បានអញ្ជើញទៅសួរសុខទុក្ខអតីតប្រធានរដ្ឋ Tran Duc Luong និងអតីតប្រធានរដ្ឋ Nguyen Xuan Phuc។ លោកប្រធានរដ្ឋ Vo Van Thuong បានជូនពរអតីតថ្នាក់ដឹកនាំ និងក្រុមគ្រួសារមានសុខភាពល្អបរិបូរណ៍ សុភមង្គល និងអាយុយឺនយូរ។ ព្រមទាំងសង្ឃឹមថា អតីតថ្នាក់ដឹកនាំបន្ដរួមចំណែកបន្ថែមទៀតក្នុងការការអភិវឌ្ឍប្រទេសជាតិ។
បកប្រែដោយ Pham Diep