ការបោះឆ្នោតនៅសហរដ្ឋអាមេរិក៖ លោកប្រធានាធិបតី Joe Biden ឈ្នះការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យជាផ្លូវការ
កាលពីថ្ងៃទី ៣ ខែកុម្ភៈ លោក Joe Biden ប្រធានាធិបតីអាមេរិក បានយកឈ្នះលើបេក្ខជនពីររូបផ្សេងទៀតយ៉ាងងាយស្រួលដើម្បីឈ្នះការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យនៅរដ្ឋ South Carolina។ បេក្ខជន Marianne Williamson បានជាប់ចំណាត់ថ្នាក់លេខ ២ ហើយបេក្ខជន Dean Phillips បានជាប់ចំណាត់ថ្នាក់លេខ៣។