ក្នុងសារអបអរសាទរ អគ្គលេខាបក្សទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះនិន្នាការអភិវឌ្ឍន៍ជាវិជ្ជមាន និងការវិវឌ្ឍសំខាន់ៗក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ វៀតណាម និងចិន លើគ្រប់វិស័យ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នៅប្រទេសចិន នៅខែតុលា ឆ្នាំ២០២២ បន្ទាប់ពីមហាសន្និបាត លើកទី ២០ នៃបក្សកុម្មុយនិស្តចិន។

leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោក Xi Jinping អគ្គលេខាបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិន ថតរូបជុំគ្នា​ក្នុងកិច្ចពិភាក្សាការងារ​កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះអត្តន័យនៃព្រឹត្តិការណ៍សំខាន់ៗ និងលទ្ធផលផ្សេងៗ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ក្នុងខែធ្នូ ឆ្នាំ២០២៣ របស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន ជាពិសេសការចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនដែលមានអត្ថន័យជាយុទ្ធសាស្ត្រ និងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៣៦ ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ និងបង្កើតការតម្រង់ទិសយុទ្ធសាស្ត្រសំខាន់សម្រាប់ការអភិវឌ្ឍយូរអង្វែងនៃទំនាក់ទំនងរវាងបក្ស​​ទាំងពីរ និងប្រទេសទាំងពីរក្នុងសម័យកាលថ្មី។

សម្រាប់ឆ្នាំ ២០២៤ លោកអគ្គលេខាបក្ស Nguyen Phu Trong សង្ឃឹមថា ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា នៃប្រទេសទាំងពីរ នឹងអនុវត្តបានល្អនូវកិច្ចព្រមព្រៀង និងទស្សនៈរួមកម្រិតខ្ពស់ ដែលបានសម្រេច បន្តជំរុញទំនាក់ទំនងវៀតណាម - ចិន ឱ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព ស៊ីជម្រៅ ជាក់ស្តែង និងមាន​ប្រ​សិទ្ធភាព ដើម្បីការអភិវឌ្ឍ និងផលប្រយោជន៍របស់ប្រជាជនទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងជុំវិញពិភពលោក។

លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន សង្ឃឹមថា ភាគីទាំងពីរនឹងជំរុញកម្ពស់ថ្មីនៃទំនាក់ទំនងទ្វេភាគី ដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់បណ្តាញ គ្រប់លំដាប់ថ្នាក់  បំពញបន្ថែមកម្លាំងចលករដល់បុព្វហេតុទំនើបភាវូបនីយកម្មនៃប្រទេសទាំងពីរ រួមចំណែកបន្ថែមទៀតដល់សន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ។

អគ្គលេខាបក្សទាំងពីរបានជូនពរបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ទទួលស្វាគមន៍ឆ្នាំថ្មីប្រកបដោយសុខសន្តិភាព សុខភាព និងសុភមង្គល ប្រទេសទាំងពីរវៀតណាម និងចិន កាន់តែរីកចម្រើន និងវិបុលភាព។

បកប្រែដោយ Thanh Cong