បន្ទាប់ពីបិទសម័យប្រជុំវិសាមញ្ញលើកទី៥ នៃរដ្ឋសភានីតិកាលទី១៥ នៅខាងក្រៅសម័យប្រជុំ សមាជិកសភាជាច្រើនបានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋសភាបានបោះឆ្នោតអនុម័តលើគម្រោងច្បាប់ចំនួន ២ គឺច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) និងច្បាប់ស្តីពីអង្គការឥណទាន (ធ្វើវិសោធនកម្ម)។ ទាំងនេះគឺជាច្បាប់ពីរដែលមានឥទ្ធិពលខ្លាំងទៅលើកំណើន និងស្ថិរភាពនៃសេដ្ឋកិច្ច ។ សមាជិករដ្ឋសភា Truong Xuan Cu គណៈប្រតិភូទីក្រុងហាណូយ បានឲ្យដឹងថា៖ “ខ្ញុំគិតថា ការអនុម័តច្បាប់ភូមិបាលនឹងបំបាត់នូវឧបសគ្គ ការលំបាក និងភាពខ្វះខាត ដើម្បីអោយច្បាប់នេះចូលជាធរមាន ដូចជាបញ្ហាកំណត់តម្លៃដីធ្លី បញ្ហាគ្រប់គ្រង និងការទទួលខុសត្រូវរបស់ក្រសួង មន្ទីរនិងសាខា រួមទាំងការទទួលខុសត្រូវតាមសេចក្តីសម្រេចចិត្តដែលមជ្ឈិមបានដាក់ចេញ។ ឥឡូវនេះ ប្រការសំខាន់គឺត្រូវដាក់ពង្រាយអនុវម័តជាក់ស្តែងតាមរយៈសេចក្តីសម្រេចចិត្ត សារាចរនិងការណែនាំពីក្រសួងដែលពិតជានឹងមានប្រសិទ្ធភាពជាង”។
នាថ្ងៃដដែល ក្នុងសន្និសីទសារព័ត៌មានក្រោយបិទសម័យប្រជុំវិសាមញ្ញលើកទី៥ នៃរដ្ឋសភានីតិកាលទី១៥ អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភា Bui Van Cuong បានអះអាងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងធ្វើការជាមួយរដ្ឋាភិបាលក្នុងពេលឆាប់ៗនេះ បង្កើតផែនការជាក់ស្តែងមួយដើម្បីអនុវត្តច្បាប់នេះ៕
តាម vovworld.vn
Type the code from the image